-
សាំយូអែលទី១ ១២:១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១២ ជាចុងក្រោយ សាំយូអែលនិយាយទៅកាន់ជនជាតិអ៊ីស្រាអែលទាំងអស់ថា៖ «មើល! ខ្ញុំបានធ្វើតាមសំណូមពរទាំងអស់របស់អ្នករាល់គ្នាហើយ។ ខ្ញុំបានតែងតាំងស្ដេចម្នាក់ឲ្យគ្រប់គ្រងលើអ្នករាល់គ្នា។+
-
-
សាំយូអែលទី១ ១២:៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣ ឥឡូវខ្ញុំនៅត្រង់នេះ! នៅចំពោះមុខព្រះយេហូវ៉ា និងអ្នកដែលលោកបានរើសតាំង+ បើអ្នករាល់គ្នាមានអ្វីចោទប្រកាន់ខ្ញុំ សូមបង្ហាញភ័ស្តុតាងមក។ តើខ្ញុំធ្លាប់យកសត្វគោឬសត្វលាពីអ្នកណាទេ?+ តើខ្ញុំធ្លាប់កេងប្រវ័ញ្ចឬជិះជាន់អ្នកណាទេ? តើខ្ញុំធ្លាប់ទទួលសំណូកដើម្បីកាត់ក្ដីដោយអយុត្តិធម៌ឬទេ?+ បើខ្ញុំធ្លាប់ធ្វើមែន ខ្ញុំនឹងសងអ្នករាល់គ្នាវិញ»។+
-