-
ដើមកំណើត ៧:១៥, ១៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៥ សត្វទាំងនោះបាននាំគ្នាទៅឯណូអេ ចូលក្នុងទូកធំទាំងគូៗ គឺសត្វគ្រប់ប្រភេទដែលមានដង្ហើមជីវិត។ ១៦ ដូច្នេះ ពួកវាបានចូលក្នុងទូក ទាំងឈ្មោលទាំងញី ដូចដែលព្រះបានប្រាប់ណូអេមែន។ ក្រោយមក ព្រះយេហូវ៉ាបានបិទទ្វារទូក។
-
-
ដំណើរចាកចេញ ១២:២២, ២៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២២ បន្ទាប់មក ត្រូវយកឈាមសត្វនោះដាក់ក្នុងចានក្លាំ ហើយយកមែកហ៊ីសុបមួយបាច់ជ្រលក់ក្នុងឈាមនោះ រួចលាបលើធ្នឹមនិងបង្គោលទ្វារទាំងសងខាង ហើយមិនត្រូវឲ្យអ្នកណាម្នាក់ចេញពីផ្ទះឡើយ រហូតដល់ព្រឹក។ ២៣ យ៉ាងនោះ ពេលព្រះយេហូវ៉ាឆ្លងកាត់ស្រុកនេះ ដើម្បីធ្វើឲ្យជនជាតិអេហ្ស៊ីបមានសេចក្ដីវេទនា លោកនឹងឃើញឈាមនៅលើធ្នឹមនិងបង្គោលទ្វារសងខាង ហើយលោកនឹងរំលងផ្ទះរបស់អ្នករាល់គ្នាទៅ។ ព្រះយេហូវ៉ានឹងមិនឲ្យមានសេចក្ដីស្លាប់ធ្លាក់លើផ្ទះរបស់អ្នករាល់គ្នាទេ។+
-