-
យេរេមា ៤:១១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១១ នៅគ្រានោះ នឹងមានសេចក្ដីប្រកាសដល់ប្រជារាស្ត្រនេះនិងអ្នកក្រុងយេរូសាឡិមថា៖
«ខ្យល់ក្ដៅពីទីទួលនៅវាលរហោស្ថាន
នឹងបក់នាំយកកូនស្រី*នៃរាស្ត្រខ្ញុំទៅតែម្ដង
គឺមិនមែនបក់មកដើម្បីរោយស្រូវទេ។
-
-
អេសេគាល ១៣:១៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៣ «ហេតុនេះ ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ ‹ដោយកំហឹង ខ្ញុំនឹងធ្វើឲ្យមានព្យុះសង្ឃរាបក់បោកមក ដោយសេចក្ដីក្រោធ ខ្ញុំនឹងបង្អុរភ្លៀងដ៏ធំ ដោយចិត្តក្ដៅខ្ញុំនឹងធ្វើឲ្យដុំទឹកកកធ្លាក់មក។
-