បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • អេសាយ ៦:១១, ១២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១១ ឮ​ដូច្នេះ ខ្ញុំ​ក៏​សួរ​លោក​វិញ​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​អើយ! តើ​រហូត​ដល់​ពេល​ណា​ទៅ?​»។ លោក​ក៏​ឆ្លើយ​ថា​៖

      ​«​រហូត​ដល់​ក្រុង​ទាំង​ឡាយ​ខ្ទេច​ខ្ទី​ទៅ​ជា​គំនរ​បាក់​បែក គ្មាន​មនុស្ស​រស់​នៅ

      និង​ផ្ទះ​នា​នា​គ្មាន​អ្នក​ស្នាក់​អាស្រ័យ

      ហើយ​ស្រុក​នោះ​នឹង​ត្រូវ​បំផ្លិច​បំផ្លាញ​ចោល។+

      ១២ រហូត​ដល់​ព្រះ​យេហូវ៉ា​បណ្ដេញ​មនុស្ស​ចេញ​ទៅ​ឲ្យ​ឆ្ងាយ+

      ហើយ​ទឹក​ដី​ភាគ​ច្រើន​ក្នុង​ស្រុក​នោះ​នឹង​ត្រូវ​បោះ​បង់​ចោល។

  • យេរេមា ២៦:១៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៨ ​«​នៅ​គ្រា​ហេសេគា+ជា​ស្ដេច​ស្រុក​យូដា មីកា+ជា​អ្នក​ក្រុង​ម៉ូរ៉ាស៊ីត​ក៏​ធ្លាប់​ប្រកាស​ទំនាយ​ដល់​អ្នក​ស្រុក​យូដា​ដែរ​ថា​៖ ‹ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​មាន​ប្រសាសន៍​ថា​៖

      ​«​ស៊ីយ៉ូន​នឹង​ត្រូវ​ភ្ជួរ​រាស់​ដូច​ជា​វាល​ស្រែ

      ក្រុង​យេរូសាឡិម​នឹង​ទៅ​ជា​គំនរ​បាក់​បែក+

      ឯ​ភ្នំ​ដែល​មាន​វិហារ​ព្រះ​នឹង​ទៅ​ដូច​ជា​ទី​ខ្ពស់​នៅ​ក្នុង​ព្រៃ​»​›។+

  • បទទំនួញ ២:៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៥ ព្រះ​យេហូវ៉ា​ប្រៀប​ដូច​ជា​សត្រូវ​នឹង​យើង+

      លោក​បាន​ធ្វើ​ឲ្យ​អ៊ីស្រាអែល​វិនាស​អន្តរាយ។

      លោក​បាន​លេប​អស់​ទាំង​ប៉ម​របស់​នាង។

      លោក​បាន​បំផ្លាញ​បន្ទាយ​មាំ​មួន​ទាំង​អស់​ចោល

      ហើយ​លោក​នាំ​ឲ្យ​មាន​ការ​សោកសង្រេង​និង​ការ​ទួញ​យំ​នៅ​ពាស​ពេញ​ក្នុង​យូដា។*

  • អេសេគាល ៣៦:៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៤ ម្ល៉ោះ​ហើយ ឱ​តំបន់​ភ្នំ​ស្រុក​អ៊ីស្រាអែល​អើយ! ចូរ​ស្ដាប់​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត! ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​មាន​ប្រសាសន៍​ទៅ​កាន់​ភ្នំ​តូច​ធំ ជ្រលង អូរ និង​តំបន់​បាក់​បែក​ខ្ទេច​ខ្ទី+ ព្រម​ទាំង​ទៅ​កាន់​ក្រុង​បាក់​បែក​ទាំង​ឡាយ ដែល​ប្រជា​ជាតិ​រួច​ជីវិត​នៅ​ជុំវិញ បាន​ចំអក​មើល​ងាយ និង​ប្លន់​យក​ទ្រព្យ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក