បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ការបំភ្លឺច្បាប់ ៣០:៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣ នោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​នឹង​រំដោះ​អ្នក​រាល់​គ្នាពី​ការ​ជាប់​ជា​ឈ្លើយ។+ ព្រះ​យេហូវ៉ា​នឹង​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ចំពោះ​អ្នក​រាល់​គ្នា+ ហើយ​ថែម​ទាំង​ប្រមូល​អ្នក​រាល់​គ្នា​ពី​ស្រុក​ដែល​លោក​បាន​បណ្ដេញ​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​រស់​នៅ។+

  • នេហេមា ១:៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៩ ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​វិល​មក​រក​ខ្ញុំ​វិញ ហើយ​ធ្វើ​តាម​បញ្ញត្តិ​របស់​ខ្ញុំ ទោះ​ជា​អ្នក​រាល់​គ្នា​បាន​ខ្ចាត់​ខ្ចាយ​រហូត​ដល់​ជើង​មេឃ​ក្ដី ក៏​ខ្ញុំ​នឹង​ប្រមូល​អ្នក​រាល់​គ្នា​មក​វិញ+ ហើយ​នាំ​មក​កន្លែង​ដែល​ខ្ញុំ​បាន​ជ្រើស​រើស​សម្រាប់​នាម​របស់​ខ្ញុំ​ដែរ›។+

  • អេសាយ ១១:១១, ១២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១១ នៅ​គ្រា​នោះ ព្រះ​យេហូវ៉ា​នឹង​លូក​ដៃ​ម្ដង​ទៀត* ដើម្បី​រំដោះ​រាស្ត្រ​របស់​លោក​ដែល​នៅ​សេស​សល់​ពី​ស្រុក​អាស៊ីរី+ ស្រុក​អេហ្ស៊ីប+ ស្រុក​ប៉ាត្រូស+ ស្រុក​គូស+ ស្រុក​អេឡាំ+ ស្រុក​ស៊ីណើរ* ស្រុក​ហាម៉ាត និង​ពី​កោះ​ទាំង​ប៉ុន្មាននៅ​សមុទ្រ។+ ១២ លោក​នឹង​តាំង​សញ្ញា​សម្គាល់​មួយ​ដល់​ប្រជា​ជាតិ​នា​នា ហើយ​ប្រមូល​ពួក​អ៊ីស្រាអែល​ដែល​បាន​បែក​ខ្ញែក+ និង​ពួក​យូដា​ដែល​បាន​ខ្ចាត់​ខ្ចាយ​ទៅ​ទិស​ទាំង​បួន​នៃ​ផែនដី ឲ្យ​វិល​ត្រឡប់​មក​វិញ។+

  • អេម៉ុស ៩:១៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៤ ខ្ញុំ​នឹង​ប្រមូល​បណ្ដា​ជន​អ៊ីស្រាអែល​ជា​រាស្ត្រ​ខ្ញុំ​ដែល​ជាប់​ជា​ឈ្លើយ​ឲ្យ​ត្រឡប់​មក​វិញ+

      ហើយ​ពួក​គេ​នឹង​សង់​ក្រុង​ដែល​បាក់​បែក​ឡើង​វិញ រួច​រស់​នៅ​ទី​នោះ​ម្ដង​ទៀត។+

      ពួក​គេ​នឹង​ដាំ​ចម្ការ​ទំពាំង​បាយ​ជូរ ហើយ​ផឹក​ស្រា​ទំពាំង​បាយ​ជូរ​ពី​ចម្ការ​នោះ+

      ពួក​គេ​នឹង​ដាំ​ដំណាំ រួច​បរិភោគ​ផល​ផ្លែ​ពី​ដំណាំ​នោះ›។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក