បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • យ៉ូស្វេ ១០:៨-១៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៨ ពេល​នោះ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ទៅ​យ៉ូស្វេ​ថា​៖ ​«​កុំ​ភ័យ​ខ្លាច​ឡើយ+ ព្រោះ​ខ្ញុំ​បាន​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក។+ គ្មាន​អ្នក​ណា​ម្នាក់​អាច​ឈ្នះ​អ្នក​បាន​ទេ​»។+ ៩ យ៉ូស្វេ​បាន​ធ្វើ​ដំណើរ​ពេញ​មួយ​យប់​ពី​ក្រុង​គីលកាល​ដើម្បី​ប្រយុទ្ធ​នឹង​ពួក​គេ ដោយ​មិន​ឲ្យ​ពួក​គេ​ដឹង​ខ្លួន​ជា​មុន។ ១០ លុះ​ទៅ​ដល់​ហើយ ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ពួក​សត្រូវ​ច្របូក​ច្របល់​នៅ​មុខ​កង​ទ័ព​អ៊ីស្រាអែល។+ កង​ទ័ព​អ៊ីស្រាអែល​បាន​សម្លាប់​ពួក​គេ​យ៉ាង​រង្គាល​នៅ​ក្រុង​គីបៀន និង​ដេញ​ប្រហារ​ពួក​គេ​តាម​ផ្លូវ​ឡើង​ទៅ​ក្រុង​បេតហូរ៉ុន ហើយ​សម្លាប់​ពួក​គេ​រហូត​ដល់​ក្រុង​អាសេកា និង​ក្រុង​ម៉ាកេដា។ ១១ កាល​ដែល​ពួក​គេ​រត់​គេច​ពី​កង​ទ័ព​អ៊ីស្រាអែល​តាម​ផ្លូវ​ចុះ​ពី​ក្រុង​បេតហូរ៉ុន នោះ​ព្រះ​យេហូវ៉ា​បាន​ទម្លាក់​ដុំ​ទឹក​កក​យ៉ាង​ច្រើន​ពី​លើ​មេឃ​មក​សម្លាប់​ពួក​គេ រហូត​ដល់​ក្រុង​អាសេកា។ អ្នក​ដែល​ស្លាប់​ដោយ​សារ​ដុំ​ទឹក​កក មាន​ចំនួន​ច្រើន​ជាង​អ្នក​ដែល​ស្លាប់​ដោយ​សារ​ដាវ​របស់​កង​ទ័ព​អ៊ីស្រាអែល​ទៅ​ទៀត។

      ១២ នៅ​ថ្ងៃ​នោះ​ឯង ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​ជន​ជាតិ​អាម៉ូរី​រត់​បាក់​ទ័ព​ពី​មុខ​កង​ទ័ព​អ៊ីស្រាអែល។ ពេល​នោះ យ៉ូស្វេ​និយាយ​ទៅ​ព្រះ​យេហូវ៉ា​នៅ​ចំពោះ​មុខ​កង​ទ័ព​អ៊ីស្រាអែល​ថា​៖

      «​សូម​ឲ្យ​ដួង​អាទិត្យ​នៅ​ទ្រឹង+លើ​ក្រុង​គីបៀន+

      ហើយ​សូម​ឲ្យ​ដួង​ខែ​នៅ​ទ្រឹង​លើ​ជ្រលង​ភ្នំ*ជិត​ក្រុង​អៃយ៉ាឡូន!​»។

      ១៣ ដូច្នេះ ដួង​អាទិត្យ​បាន​នៅ​ទ្រឹង ហើយ​ដួង​ខែ​នៅ​នឹង​ថ្កល់ រហូត​ដល់​ប្រជា​ជាតិ​អ៊ីស្រាអែល​បាន​ច្បាំង​ឈ្នះ​សត្រូវ។ រឿង​នេះ​បាន​ត្រូវ​សរសេរ​ទុក​ក្នុង​សៀវភៅ​យ៉ាសា។+ នៅ​ថ្ងៃ​នោះ ដួង​អាទិត្យ​បាន​នៅ​ទ្រឹង​កណ្ដាល​មេឃ ហើយ​នៅ​ភ្លឺ​រហូត​ស្ទើរតែ​ពេញ​មួយ​ថ្ងៃ។ ១៤ មិន​ដែល​មាន​ថ្ងៃ​ណា​ដូច​ថ្ងៃ​នោះ​ឡើយ គឺ​មាន​តែ​ថ្ងៃ​នោះ​ប៉ុណ្ណោះ​ដែល​ព្រះ​យេហូវ៉ា​ធ្វើ​ការ​អស្ចារ្យ​បែប​នោះ​តាម​សំណូម​ពរ​របស់​បុរស​ម្នាក់+ ព្រោះ​ព្រះ​យេហូវ៉ា​បាន​ច្បាំង​ដើម្បី​អ៊ីស្រាអែល។+

  • សាំយូអែលទី២ ៥:២០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២០ ដូច្នេះ ដាវីឌ​ឡើង​ទៅ​បាលពេរ៉ាស៊ីម ហើយ​គាត់​សម្លាប់​ពួក​ភីលីស្ទីន​នៅ​ទី​នោះ។ គាត់​ពោល​ថា​៖ ​«​ព្រះ​យេហូវ៉ា​បាន​ចូល​ទៅ​បំផ្លាញ​សត្រូវ+ឲ្យ​ពួក​គេ​បាក់​ទ័ព​នៅ​ពី​មុខ​ខ្ញុំ​ដូច​ទឹក​បាក់​ទំនប់​»។ ហេតុ​នេះ ដាវីឌ​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា បាលពេរ៉ាស៊ីម។*+

  • ប្រវត្តិហេតុទី១ ១៤:១០-១៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១០ ពេល​នោះ ដាវីឌ​បាន​សួរ​ព្រះ​យេហូវ៉ា​ថា​៖ ​«​តើ​ខ្ញុំ​គួរ​ទៅ​ច្បាំង​នឹង​ពួក​ភីលីស្ទីន​ឬ​ទេ? តើ​លោក​នឹង​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​ខ្ញុំ​ឬ?​»។ លោក​ក៏​តប​ឆ្លើយ​ទៅ​វិញ​ថា​៖ ​«​ចូរ​ទៅ​ចុះ! ខ្ញុំ​នឹង​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​អ្នក​ជា​ប្រាកដ​»។+ ១១ ដូច្នេះ ដាវីឌ​បាន​ទៅ​វាយ​ប្រហារ​ពួក​ភីលីស្ទីន​នៅ​ឯ​បាលពេរ៉ាស៊ីម។+ បន្ទាប់​មក ដាវីឌ​បាន​និយាយ​ថា​៖ ​«​ព្រះ​ពិត​បាន​ជួយ​ខ្ញុំ​វាយ​ប្រហារ​ពួក​សត្រូវ​រហូត​ដល់​ពួក​គេ​បាក់​ទ័ព ដូច​ជា​ទឹក​បាក់​ទំនប់​»។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា​បាលពេរ៉ាស៊ីម។* ១២ ពួក​ភីលីស្ទីន​បាន​បោះ​បង់​ចោល​រូប​ព្រះ​របស់​ពួក​គេ​នៅ​ទី​នោះ។ រួច​មក ដាវីឌ​ក៏​បាន​បង្គាប់​ឲ្យ​គេ​ដុត​បំផ្លាញ​រូប​ព្រះ​ទាំង​នោះ​ចោល។+

      ១៣ ក្រោយ​មក ពួក​ភីលីស្ទីន​បាន​ចូល​ទៅ​វាយ​លុក​នៅ​ឯ​ជ្រលង​នោះ​ម្ដង​ទៀត។+ ១៤ នៅ​ពេល​នោះ ដាវីឌ​បាន​សួរ​ព្រះ​ពិត តែ​លោក​ប្រាប់​ថា​៖ ​«​កុំ​ទៅ​ច្បាំង​នឹង​ពួក​គេ​ពី​មុខ​ឡើយ តែ​ចូរ​វាង​ពី​ក្រោយ ហើយ​វាយ​ឆ្មក់​ពួក​គេ​នៅ​មុខ​ព្រៃ​គុម្ពោត​បេកា​វិញ។+ ១៥ ពេល​ដែល​អ្នក​ឮ​សន្ធឹក​ជើង​មក​ជិត​ដល់​ព្រៃ​គុម្ពោត​បេកា ចូរ​ចេញ​ទៅ​ច្បាំង​នឹង​ពួក​គេ​ទៅ ព្រោះ​ព្រះ​ពិត​នឹង​ចេញ​ទៅ​វាយ​ប្រហារ​កង​ទ័ព​ភីលីស្ទីន​មុន​អ្នក​ហើយ​»។+ ១៦ ដាវីឌ​បាន​ធ្វើ​តាម​បង្គាប់​របស់​ព្រះ​ពិត+ ហើយ​គាត់​បាន​សម្លាប់​ពួក​ភីលីស្ទីន​ចាប់​ពី​ក្រុង​គីបៀន​រហូត​ទៅ​ដល់​ក្រុង​គីសឺ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក