-
ការបំភ្លឺច្បាប់ ២៨:៥៣-៥៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៥៣ នៅពេលនោះ អ្នករាល់គ្នានឹងបរិភោគសាច់កូនប្រុសកូនស្រីខ្លួន+ ជាកូនដែលព្រះយេហូវ៉ាបានប្រគល់ឲ្យ ព្រោះតែទុក្ខវេទនាយ៉ាងខ្លាំងដែលបណ្ដាលមកពីការធ្វើបាបនិងការឡោមព័ទ្ធពីសត្រូវ។
៥៤ «សូម្បីតែបុរសក្នុងចំណោមអ្នករាល់គ្នាដែលមានចិត្តស្លូតបូត និងមានមនោសញ្ចេតនាខ្លាំងបំផុត ក៏នឹងមិនអាណិតអាសូរចំពោះបងប្អូនខ្លួន ប្រពន្ធជាទីស្រឡាញ់ និងកូនៗដែលនៅសល់ដែរ។ ៥៥ គាត់នឹងមិនចែករំលែកសាច់កូនគាត់ឲ្យអ្នកទាំងនោះបរិភោគទេ ព្រោះគ្មានអ្វីនៅសល់ទៀត ដោយសារទុក្ខវេទនាយ៉ាងខ្លាំងដែលបណ្ដាលមកពីការធ្វើបាបនិងការឡោមព័ទ្ធពីសត្រូវ។+
-