បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដំណើរចាកចេញ ៣២:៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៤ អេរ៉ុន​បាន​ទទួល​មាស​ពី​ពួក​គេ ក្រោយ​មក​គាត់​ក៏​យក​ទៅ​ឆ្លាក់​ធ្វើ​ជា​រូប​កូន​គោ​មាស។*+ ពេល​នោះ ពួក​គេ​នាំ​គ្នា​និយាយ​ថា​៖ ​«​ឱ​បណ្ដា​ជន​អ៊ីស្រាអែល​អើយ! នេះ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេហ្ស៊ីប​មក​»។+

  • ការបំភ្លឺច្បាប់ ៧:៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៥ ​«​អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ចំពោះ​ពួក​គេ​ដូច​ត​ទៅ​៖ អ្នក​រាល់​គ្នា​ត្រូវ​រំលំ​ទី​បូជា និង​បំផ្លិច​បំផ្លាញ​បង្គោល​ថ្ម+និង​បង្គោល​ឈើ​ពិសិដ្ឋ*+របស់​ពួក​គេ ព្រម​ទាំង​ដុត​រូប​ព្រះ​របស់​ពួក​គេ​ចោល។+

  • ការបំភ្លឺច្បាប់ ៧:២៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៥ អ្នក​រាល់​គ្នា​ត្រូវ​ដុត​បំផ្លាញ​រូប​ព្រះ​របស់​ពួក​គេ+ ហើយ​មិន​ត្រូវ​ប្រាថ្នា​ចង់​បាន​ឬ​យក​មាស​ប្រាក់​ដែល​មាន​នៅ​លើ​រូប​ទាំង​នោះ​ឡើយ+ ដើម្បី​កុំ​ឲ្យ​អ្វី​ទាំង​នោះ​ទៅ​ជា​អន្ទាក់​ដល់​អ្នក​រាល់​គ្នា ព្រោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ស្អប់ខ្ពើម​អ្វី​ទាំង​នោះ​ខ្លាំង​ណាស់។+

  • អ្នកសម្រេចក្ដី ១៧:៣, ៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣ ដូច្នេះ គាត់​បាន​ប្រគល់​ប្រាក់​១.១០០​កាក់​ឲ្យ​ម្ដាយ​វិញ តែ​ម្ដាយ​និយាយ​ថា​៖ ​«​ម៉ែ​នឹង​ប្រគល់​ប្រាក់​ទាំង​នេះ​ទុក​ជា​របស់​បរិសុទ្ធ​ជូន​ព្រះ​យេហូវ៉ា។ ម៉ែ​ចង់​ឲ្យ​កូន​ប្រើ​ប្រាក់​ទាំង​នេះ​ដើម្បី​ឆ្លាក់​រូប​ព្រះ និង​ធ្វើ​រូប​សំណាក*+សម្រាប់​កូន​ផ្ទាល់។ ឥឡូវ​កូន​ទុក​ប្រាក់​ទាំង​នេះ​ចុះ​»។

      ៤ ក្រោយ​ពី​មីកា​បាន​ប្រគល់​ប្រាក់​ឲ្យ​ម្ដាយ​វិញ ម្ដាយ​បាន​យក​២០០​កាក់​ទៅ​ឲ្យ​ជាង​ប្រាក់។ ជាង​នោះ​ក៏​ឆ្លាក់​រូប​ព្រះ និង​រូប​សំណាក រួច​រូប​ទាំង​ពីរ​នោះ​បាន​ត្រូវ​យក​ទៅ​ដាក់​ក្នុង​ផ្ទះ​របស់​មីកា។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក