បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • អេសាយ ៦៣:១-៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៦៣ តើ​អ្នក​ណា​កំពុង​មក​ពី​ស្រុក​អេដំ+ ទាំង​មាន​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា

      គឺ​មក​ពី​ក្រុង​បូសរ៉ា+ ទាំង​មាន​សម្លៀក​បំពាក់​ភ្លឺ​ចិញ្ចាច*

      ជា​សម្លៀក​បំពាក់​ដ៏​រុង​រឿង​អស្ចារ្យ?

      ​«​គឺ​ខ្ញុំ ជា​អ្នក​ដែល​និយាយ​ដោយ​សុចរិត

      និង​ជា​អ្នក​ដែល​មាន​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា​ដើម្បី​សង្គ្រោះ​»។

       ២ ហេតុ​អ្វី​បាន​ជា​សម្លៀក​បំពាក់​របស់​លោក​ពណ៌​ក្រហម

      ដូច​ជា​សម្លៀក​បំពាក់​របស់​អ្នក​ជាន់​ផ្លែ​ទំពាំង​បាយ​ជូរ​យក​ទឹក​ធ្វើ​ស្រា​ដូច្នេះ?+

       ៣ ​«​គឺ​ខ្ញុំ​បាន​ជាន់​ផ្លែ​ទំពាំង​បាយ​ជូរ​តែ​ម្នាក់​ឯង​ឥត​មាន​អ្នក​ណា​ជួយ​ខ្ញុំ​ឡើយ

      គឺ​ខ្ញុំ​ជាន់​ពួក​គេ​ដោយ​កំហឹង ខ្ញុំ​ជាន់​ពួក​គេ​ដោយ​សេចក្ដី​ក្រោធ​របស់​ខ្ញុំ។+

      ហេតុ​នេះ ឈាម​របស់​ពួក​គេ​បាន​ខ្ទាត​មក​លើ​សម្លៀក​បំពាក់​ខ្ញុំ

      ហើយ​ប្រឡាក់​ពេញ​ទាំង​អស់។

  • អូបាឌា ៨, ៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៨ នៅ​គ្រា​នោះ តើ​ខ្ញុំ​នឹង​មិន​បំផ្លាញ​ពួក​អ្នក​ប្រាជ្ញ​ឲ្យ​អស់​ពី​ស្រុក​អេដំ+

      ហើយ​ធ្វើ​ឲ្យ​លែង​មាន​ពួក​អ្នក​ចេះ​ដឹង​នៅ​តំបន់​ភ្នំ​របស់​អេសាវ​ទេ​ឬ?​»។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។

       ៩ ​«​ឱ​ថេម៉ាន​អើយ!+ ទ័ព​ដ៏​ខ្លាំង​ពូកែ​របស់​អ្នក​នឹង​ភ័យ​តក់​ស្លុត+

      ព្រោះ​ពួក​អ្នក​ដែល​នៅ​តំបន់​ភ្នំ​របស់​អេសាវ​នឹង​ត្រូវ​គេ​កាប់​សម្លាប់។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក