-
បណ្ដាស្ដេចទី២ ១៨:១៩-២៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៩ ដូច្នេះ រ៉ាបសាកេក៏និយាយទៅកាន់ពួកគេថា៖ «ចូរទៅប្រាប់ហេសេគាថា៖ ‹ស្ដេចស្រុកអាស៊ីរីជាស្ដេចដ៏ខ្លាំងក្លាបានមានប្រសាសន៍ដូច្នេះថា៖ «តើអ្នកឯងអាងលើអ្វី?+ ២០ អ្នកឯងនិយាយថា៖ ‹ខ្ញុំមានយុទ្ធសាស្ត្រនិងកម្លាំងទ័ពគ្រប់គ្រាន់ ដើម្បីធ្វើចម្បាំង›។ ប៉ុន្តែ ពាក្យទាំងនេះសុទ្ធតែឥតបានការទេ។ តើអ្នកឯងទុកចិត្តលើអ្នកណា បានជាហ៊ានបះបោរប្រឆាំងដូច្នេះ?+ ២១ តើអ្នកឯងទុកចិត្តលើស្រុកអេហ្ស៊ីបដែលប្រៀបដូចជាដើមត្រែងដែលបាក់ឬ?+ អស់អ្នកដែលទុកចិត្តលើផារ៉ូស្ដេចស្រុកអេហ្ស៊ីប គឺដូចជាច្រត់ដៃលើដើមត្រែងបាក់ ដែលនាំឲ្យធ្លុះដៃប៉ុណ្ណោះ។ ផារ៉ូស្ដេចស្រុកអេហ្ស៊ីបគឺដូចនេះឯងដល់អស់អ្នកដែលទុកចិត្តលើគាត់។ ២២ បើអ្នករាល់គ្នានិយាយមកកាន់ខ្ញុំថា៖ ‹យើងទុកចិត្តទៅលើព្រះយេហូវ៉ាជាព្រះរបស់យើង›+ តើឲ្យទុកចិត្តម្ដេចបាន? ព្រោះហេសេគាបានបំផ្លាញទីបូជានិងទីខ្ពស់ពិសិដ្ឋរបស់ព្រះ+ រួចនិយាយទៅកាន់បណ្ដាជនយូដានិងអ្នកក្រុងយេរូសាឡិមថា៖ ‹ចូរអ្នករាល់គ្នាមកក្រាបគោរពនៅចំពោះទីបូជានេះ នៅក្រុងយេរូសាឡិមវិញ›»›។+ ២៣ ឥឡូវសាកល្បងភ្នាល់នឹងស្ដេចស្រុកអាស៊ីរីជាម្ចាស់របស់ខ្ញុំមើល ខ្ញុំនឹងឲ្យសេះ២.០០០ក្បាលដល់អ្នកឯង ចាំមើលថាអ្នកឯងអាចរកអ្នកជិះបានឬយ៉ាងណា។+ ២៤ ទោះជាអ្នកឯងពឹងទ័ពសេះនិងទ័ពរទេះចម្បាំងរបស់ពួកអេហ្ស៊ីបក្ដី តើអ្នកឯងអាចច្បាំងឈ្នះអភិបាលតូចតាចបំផុតរបស់ម្ចាស់ខ្ញុំបានទេ? ២៥ គឺព្រះយេហូវ៉ាទេតើ ដែលបានបង្គាប់ខ្ញុំឲ្យមកច្បាំងបំផ្លាញក្រុងនេះ។ ព្រះយេហូវ៉ាផ្ទាល់បាននិយាយមកកាន់ខ្ញុំថា៖ ‹ចូរឡើងទៅច្បាំងហើយបំផ្លាញក្រុងនោះចោលទៅ›»។
-
-
បណ្ដាស្ដេចទី២ ១៩:១០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១០ «អ្នករាល់គ្នាត្រូវប្រាប់ហេសេគាជាស្ដេចស្រុកយូដាថា៖ ‹កុំឲ្យព្រះរបស់អ្នក ដែលអ្នកទុកចិត្ត បញ្ឆោតអ្នក ដោយធានាថា៖ «ក្រុងយេរូសាឡិមនឹងមិនធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចស្រុកអាស៊ីរីឡើយ»។+
-