បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ច្បាប់លេវី ២៦:២៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៦ ពេល​ខ្ញុំ​បំផ្លាញ​ស្បៀងអាហារ​របស់​អ្នក​រាល់​គ្នា+ ស្ត្រី​១០​នាក់​នឹង​ដុត​នំ​ប៉័ង​នៅ​ក្នុង​ឡ​តែ​១ ហើយ​ថ្លឹង​នំ​ប៉័ង​ចែក​គ្នា។+ ដូច្នេះ អ្នក​រាល់​គ្នា​នឹង​បរិភោគ​មិន​ឆ្អែត​ឡើយ។+

  • ការបំភ្លឺច្បាប់ ២៨:៤៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៤៩ ​«​ព្រះ​យេហូវ៉ា​នឹង​នាំ​ប្រជា​ជាតិ​មួយ​ពី​ស្រុក​ឆ្ងាយ+ដែល​មក​ពី​ចុង​ផែនដី ឲ្យ​មក​ប្រឆាំង​នឹង​អ្នក​រាល់​គ្នា។ ពួក​គេ​នឹង​វាយ​ប្រហារ​អ្នក​រាល់​គ្នា​យ៉ាង​រហ័ស​ដូច​ជា​ឥន្ទ្រី​ចាប់​ចំណី+ ហើយ​ពួក​គេ​និយាយ​ភាសា​ដែល​អ្នក​រាល់​គ្នា​មិន​ស្គាល់។+

  • ការបំភ្លឺច្បាប់ ២៨:៥១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៥១ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ពួក​គេ​នឹង​បរិភោគ​ហ្វូង​សត្វ​និង​ភោគ​ផល​របស់​អ្នក​រាល់​គ្នា​អស់​គ្មាន​សល់។ ពួក​គេ​នឹង​មិន​ទុក​ស្រូវ ស្រា​ថ្មី និង​ប្រេង ឲ្យ​នៅ​សល់​ទេ ហើយ​ក៏​មិន​ទុក​កូន​គោ​ឬ​ចៀម​ឲ្យ​នៅ​សល់​ដែរ។ យ៉ាង​នេះ អ្នក​រាល់​គ្នា​នឹង​វិនាស​សាប​សូន្យ​ទៅ។+

  • យេរេមា ៣៧:២១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២១ ដូច្នេះ ស្ដេច​សេដេគា​បាន​បញ្ជា​គេ​ឲ្យ​នាំ​យេរេមា​ទៅ​ឃុំ​នៅ​ទី​ធ្លា​អ្នក​យាម​វិញ+ ហើយ​ឲ្យ​គាត់​នំ​ប៉័ង​មួយ​ដុំ​ជា​រៀង​រាល់​ថ្ងៃ ពី​ផ្លូវ​ពួក​អ្នក​ដុត​នំ+ រហូត​ដល់​អស់​នំ​ប៉័ង​ពី​ក្រុង។+ យេរេមា​ក៏​ជាប់​ឃុំ​នៅ​ក្នុង​ទី​ធ្លា​អ្នក​យាម​នោះ​ទៅ។

  • អេសេគាល ៤:១៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៦ បន្ទាប់​មក លោក​មាន​ប្រសាសន៍​ថា​៖ ​«​កូន​មនុស្ស​អើយ! មើល! ខ្ញុំ​នឹង​ផ្ដាច់​ស្បៀង​អាហារ​ពី​ក្រុង​យេរូសាឡិម+ ហើយ​បណ្ដា​ជន​នឹង​បរិភោគ​ដោយ​ខ្វល់​ចិត្ត​ជា​ខ្លាំង ព្រម​ទាំង​ផឹក​ទឹក​ដោយ​ចិត្ត​ភ័យ​រន្ធត់។ ពេល​នោះ ពួក​គេ​ត្រូវ​ថ្លឹង​នំ​ប៉័ង​បរិភោគ+ ហើយ​ត្រូវ​វាល់​ទឹក​ផឹក។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក