-
បណ្ដាស្ដេចទី២ ១៨:៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤ គាត់ជាអ្នកបំបាត់ចោលទីខ្ពស់ពិសិដ្ឋ+ ហើយកម្ទេចបង្គោលថ្ម និងកាប់បំបាក់បង្គោលឈើពិសិដ្ឋ។*+ មួយទៀត គាត់ក៏បំបាក់បំបែករូបពស់ស្ពាន់ដែលម៉ូសេបានធ្វើដែរ។+ រហូតមកដល់គ្រានោះ បណ្ដាជនអ៊ីស្រាអែលបានជូនគ្រឿងបូជាឲ្យផ្សែងហុយឡើងចំពោះរូបនោះ ហើយគេធ្លាប់ហៅរូបនោះថានេហ៊ូសេថាន់។
-
-
ប្រវត្តិហេតុទី២ ៣១:១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣១ ក្រោយពីធ្វើពិធីបុណ្យនោះរួច ពួកអ៊ីស្រាអែលទាំងអស់ដែលបានមកចូលរួម បានចេញទៅបំផ្លិចបំផ្លាញបង្គោលថ្ម+និងបង្គោលឈើពិសិដ្ឋ*+ ព្រមទាំងទីខ្ពស់ពិសិដ្ឋ+និងទីបូជាទាំងឡាយ+ដែលមាននៅបណ្ដាក្រុងក្នុងទឹកដីយូដា ទឹកដីបេនយ៉ាមីន ទឹកដីអេប្រាអ៊ីមនិងទឹកដីម៉ាណាសេ។+ ពួកគេបានបំផ្លាញរហូតអស់គ្មានសល់។ ក្រោយមក ពួកគេក៏ត្រឡប់ទៅលំនៅរៀងៗខ្លួនតាមក្រុងនានាវិញ។
-