-
បណ្ដាស្ដេចទី២ ១៩:២២-២៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២២ តើអ្នកបានប្រមាថមើលងាយអ្នកណា?+
តើអ្នកបានដំឡើងសំឡេងដាក់អ្នកណា?+
តើអ្នកកំពុងក្រអឺតដាក់អ្នកណា?
អ្នកកំពុងប្រឆាំងនឹងព្រះដ៏បរិសុទ្ធនៃអ៊ីស្រាអែលហើយ!+
២៣ អ្នកបានចាត់ពួកអ្នកនាំសារ+ឲ្យមកចំអកមើលងាយព្រះយេហូវ៉ា+ ហើយក៏និយាយថា៖
‹ដោយសារមានរទេះចម្បាំងដ៏ច្រើន
ខ្ញុំនឹងឡើងទៅលើកំពូលភ្នំនានា
ខ្ញុំនឹងចូលព្រៃជ្រៅនៃតំបន់ភ្នំលីបង់។
ខ្ញុំនឹងកាប់រំលំដើមស៊ីដារខ្ពស់ៗនិងដើមយូនីពើប្រណីតៗ។
ខ្ញុំនឹងចូលជ្រៅបំផុតក្នុងព្រៃឧទ្យានដ៏ស្រស់បំព្រង។
២៤ ខ្ញុំនឹងជីកអណ្ដូងនៅស្រុកដទៃ ហើយផឹកទឹកនៅទីនោះ
ខ្ញុំនឹងធ្វើឲ្យផ្លូវទឹកទាំងអស់*នៅស្រុកអេហ្ស៊ីបរីងស្ងួតទៅដោយបាតជើងរបស់ខ្ញុំ›។
-
-
អេសាយ ១០:២០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២០ នៅគ្រានោះ ពួកអ៊ីស្រាអែលដែលនៅសេសសល់
និងពូជពង្សយ៉ាកុបដែលរួចជីវិត
នឹងលែងពឹងផ្អែកលើអ្នកដែលវាយប្រហារពួកគេទៀតហើយ។+
ផ្ទុយទៅវិញ ពួកគេនឹងពឹងផ្អែកដោយស្មោះលើព្រះយេហូវ៉ា
ដែលជាព្រះបរិសុទ្ធនៃអ៊ីស្រាអែល។
-