-
អេសាយ ១:៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៩ បើព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌មិនបានទុកពួកយើងខ្លះឲ្យរួចជីវិតទេ
នោះយើងច្បាស់ជាដូចក្រុងសូដុម និងក្រុងកូម៉ូរ៉ាបាត់ទៅហើយ។+
-
-
អេសាយ ១០:២០, ២១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២០ នៅគ្រានោះ ពួកអ៊ីស្រាអែលដែលនៅសេសសល់
និងពូជពង្សយ៉ាកុបដែលរួចជីវិត
នឹងលែងពឹងផ្អែកលើអ្នកដែលវាយប្រហារពួកគេទៀតហើយ។+
ផ្ទុយទៅវិញ ពួកគេនឹងពឹងផ្អែកដោយស្មោះលើព្រះយេហូវ៉ា
ដែលជាព្រះបរិសុទ្ធនៃអ៊ីស្រាអែល។
២១ មានតែបណ្ដាជនមួយចំនួនតូចប៉ុណ្ណោះនឹងត្រឡប់មកវិញ
គឺពូជពង្សយ៉ាកុបដែលនៅសេសសល់ ពួកគេនឹងវិលមករកព្រះដ៏ខ្លាំងក្លាវិញ។+
-