-
អេសាយ ២:២, ៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២ នៅគ្រាចុងក្រោយបង្អស់ ភ្នំដែលមានវិហាររបស់ព្រះយេហូវ៉ា
នឹងត្រូវតាំងឡើងយ៉ាងមាំនៅលើភ្នំទាំងអស់+
គឺនឹងត្រូវលើកឡើងឲ្យខ្ពស់ជាងទីទួលទាំងប៉ុន្មានទៅទៀត
ហើយប្រជាជាតិទាំងឡាយនឹងនាំគ្នាឡើងទៅភ្នំនោះ។+
៣ ប្រជាជាតិជាច្រើននឹងនាំគ្នាឡើងទៅហូរហែ ហើយនិយាយថា៖
«ចូរមក យើងនាំគ្នាឡើងទៅលើភ្នំរបស់ព្រះយេហូវ៉ា
គឺទៅឯវិហាររបស់ព្រះនៃយ៉ាកុប។+
លោកនឹងបង្រៀនយើងអំពីផ្លូវរបស់លោក ហើយយើងនឹងដើរតាមផ្លូវទាំងនោះ»។+
-
-
អេសាយ ៥៦:៦, ៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៦ ចំពោះជនបរទេសដែលមកគោរពបម្រើខ្ញុំជាយេហូវ៉ា
ហើយស្រឡាញ់នាមខ្ញុំជាយេហូវ៉ា+ ថែមទាំងចង់ធ្វើជាអ្នកបម្រើរបស់ខ្ញុំ
គឺអស់អ្នកដែលកាន់តាមថ្ងៃឈប់សម្រាកនិងរក្សាថ្ងៃនោះឲ្យនៅបរិសុទ្ធ
ព្រមទាំងកាន់ខ្ជាប់តាមកិច្ចព្រមព្រៀងរបស់ខ្ញុំ
៧ នោះខ្ញុំនឹងនាំពួកគេមកឯភ្នំបរិសុទ្ធរបស់ខ្ញុំ+
ហើយធ្វើឲ្យពួកគេមានអំណរក្នុងកន្លែងបរិសុទ្ធសម្រាប់អធិដ្ឋានដល់ខ្ញុំ។
ខ្ញុំនឹងព្រមទទួលគ្រឿងបូជាដុតនិងគ្រឿងបូជាដែលពួកគេជូននៅលើទីបូជារបស់ខ្ញុំ។
ព្រោះកន្លែងគោរពបូជារបស់ខ្ញុំនឹងត្រូវហៅថាកន្លែងសម្រាប់ប្រជាជាតិទាំងអស់មកអធិដ្ឋាន»។+
-
-
មីកា ៤:១, ២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤ នៅគ្រាចុងក្រោយបង្អស់ ភ្នំនៃវិហារព្រះយេហូវ៉ា+
នឹងត្រូវតាំងឡើងយ៉ាងមាំ ខ្ពស់ជាងភ្នំទាំងអស់
ហើយនឹងត្រូវតម្កើងឡើងខ្ពស់ជាងទួលនានា។
បណ្ដាជននឹងនាំគ្នាឡើងទៅភ្នំនោះជាហូរហែ។+
២ ប្រជាជាតិជាច្រើននឹងទៅដោយនិយាយថា៖
«ចូរយើងឡើងទៅភ្នំនៃព្រះយេហូវ៉ា គឺទៅវិហារនៃព្រះរបស់យ៉ាកុប។+
លោកនឹងបង្រៀនយើងអំពីផ្លូវរបស់លោក
ហើយយើងនឹងដើរតាមមាគ៌ាលោក»។
ព្រោះក្រមច្បាប់*នឹងចេញពីក្រុងស៊ីយ៉ូន
ហើយប្រសាសន៍របស់ព្រះយេហូវ៉ា នឹងចេញពីក្រុងយេរូសាឡិម។
-
-
សាការី ៨:២២, ២៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២២ ជនជាតិជាច្រើន ព្រមទាំងប្រជាជាតិនានាដែលខ្លាំងក្លា នឹងនាំគ្នាមកយេរូសាឡិមដើម្បីបម្រើព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌+ និងដើម្បីអង្វរសុំសេចក្ដីមេត្តាករុណាពីព្រះយេហូវ៉ា›។
២៣ «ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌មានប្រសាសន៍ថា៖ ‹នៅគ្រានោះ មនុស្ស១០នាក់ពីគ្រប់ភាសាគ្រប់ប្រជាជាតិ+នឹងចាប់កាន់ជាយអាវ*របស់យូដាម្នាក់* គឺនឹងចាប់យ៉ាងជាប់ ដោយនិយាយថា៖ «យើងចង់ទៅជាមួយនឹងអ្នកដែរ+ ព្រោះយើងបានឮថាព្រះនៅជាមួយនឹងអ្នករាល់គ្នា»›»។+
-