បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ប្រវត្តិហេតុទី២ ៥:១៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៣ អ្នក​ផ្លុំ​ត្រែ​និង​អ្នក​ចម្រៀង​ក៏​ចាប់​ផ្ដើម​សរសើរ​និង​អរគុណ​ព្រះ​យេហូវ៉ា​យ៉ាង​ស្រុះ​គ្នា អម​ដោយ​សំឡេង​ត្រែ ឆាប និង​ឧបករណ៍​ភ្លេង​ឯ​ទៀត ដោយ​ច្រៀង​សរសើរ​ព្រះ​យេហូវ៉ា​ថា​៖ ​«​ព្រោះ​លោក​ល្អ សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោក​ស្ថិតស្ថេរ​ជា​ដរាប​»។+ ខណៈ​នោះ ក៏​មាន​ពពក​ពេញ​វិហារ​ព្រះ​យេហូវ៉ា។+

  • អែសរ៉ា ៣:១១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១១ រួច​ពួក​គេ​ក៏​ច្រៀង​ឆ្លើយ​ឆ្លង​គ្នា+ ដើម្បី​សរសើរ​និង​ថ្លែង​អំណរ​គុណ​ព្រះ​យេហូវ៉ា។ ពួក​គេ​ច្រៀង​សរសើរ​ព្រះ​ថា​៖ ​«​ព្រោះ​លោក​ល្អ សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោក​នៅ​ស្ថិតស្ថេរ​ជា​ដរាប​»។+ ចំណែក​បណ្ដា​ជន​ទាំង​អស់ ពួក​គេ​បន្លឺ​សំឡេង​សរសើរ​ព្រះ​យេហូវ៉ា​យ៉ាង​កង​រំពង ដោយ​សារ​គ្រឹះ​វិហារ​របស់​ព្រះ​យេហូវ៉ា​បាន​ត្រូវ​ដាក់​ហើយ។

  • ចម្រៀងសរសើរព្រះ ១០៦:១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១០៦ ចូរ​សរសើរ​យ៉ា!*

      ចូរ​ថ្លែង​អំណរ​គុណ​ដល់​ព្រះ​យេហូវ៉ា ព្រោះ​លោក​ល្អ។+

      សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោក​នៅ​ស្ថិត​ស្ថេរ​ជា​រៀង​រហូត។+

  • អេសាយ ១២:៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៤ នៅ​គ្រា​នោះ អ្នក​នឹង​និយាយ​ថា​៖

      ​«​ចូរ​ថ្លែង​អំណរ​គុណ​ដល់​ព្រះ​យេហូវ៉ា និង​ហៅ​រក​នាម​លោក

      ចូរ​ថ្លែង​ប្រាប់​អំពី​ស្នា​ដៃ​របស់​លោក​ដល់​ប្រជា​ជាតិ​នា​នា!+

      ចូរ​ប្រកាស​ថា​នាម​លោក​គឺ​ខ្ពង់​ខ្ពស់​ឧត្ដម។+

  • មីកា ៧:១៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៨ តើ​មាន​ព្រះ​ណា​ដូច​លោក?

      ព្រោះ​លោក​តែង​អភ័យ​ទោស​កំហុស​ឆ្គង និង​មើល​រំលង​ទោស​កំហុស+​របស់​ពួក​អ្នក​សេស​សល់​ដែល​ជា​មត៌ក​របស់​លោក។+

      លោក​នឹង​មិន​ខឹង​រហូត​ឡើយ

      ព្រោះ​លោក​រីករាយ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក