-
ច្បាប់លេវី ២៥:៣៩-៤២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣៩ «‹បើអ្នកជិតខាងដែលជាជនរួមជាតិរបស់អ្នករាល់គ្នា ធ្លាក់ខ្លួនក្រ ហើយលក់ខ្លួនបម្រើអ្នករាល់គ្នា+ នោះមិនត្រូវបង្ខំគាត់ឲ្យធ្វើការដូចទាសករឡើយ។+ ៤០ អ្នករាល់គ្នាត្រូវប្រព្រឹត្តចំពោះគាត់ដូចកម្មករដែលគេជួល+ ឬដូចអ្នកស្នាក់នៅបណ្ដោះអាសន្នដែរ។ គាត់នឹងបម្រើអ្នករាល់គ្នារហូតដល់ឆ្នាំសោមនស្ស។ ៤១ រួចគាត់និងកូនចៅគាត់នឹងចាកចេញពីអ្នករាល់គ្នា ត្រឡប់ទៅរស់នៅជាមួយនឹងញាតិសន្ដានលើទឹកដីរបស់បុព្វបុរសគាត់វិញ។+ ៤២ ព្រោះពួកគេជាអ្នកបម្រើរបស់ខ្ញុំដែលខ្ញុំបាននាំចេញពីស្រុកអេហ្ស៊ីប។+ ពួកគេមិនត្រូវលក់ខ្លួនធ្វើជាទាសករឡើយ។
-
-
ការបំភ្លឺច្បាប់ ១៥:១២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១២ «បើបងប្អូនប្រុសស្រីណាម្នាក់ ដែលជាជនជាតិហេប្រឺ បានលក់ខ្លួនធ្វើជាខ្ញុំបម្រើអ្នករាល់គ្នា ហើយគាត់បម្រើអ្នករាល់គ្នាអស់រយៈពេល៦ឆ្នាំ នោះនៅឆ្នាំទី៧អ្នករាល់គ្នាត្រូវដោះលែងគាត់ឲ្យមានសេរីភាពវិញ។+
-