បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ប្រវត្តិហេតុទី២ ៣៦:១៥, ១៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៥ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បុព្វ​បុរស​របស់​ពួក​គេ តែង​តែ​ព្រមាន​ពួក​គេ​ម្ដង​ហើយ​ម្ដង​ទៀត តាម​រយៈ​ពួក​អ្នក​នាំ​សារ​របស់​លោក ពី​ព្រោះ​លោក​អាណិត​មេត្តា​ដល់​រាស្ត្រ​លោក ហើយ​គិត​ដល់​វិហារ​របស់​លោក។* ១៦ ក៏​ប៉ុន្តែ ពួក​គេ​តែង​តែ​សើច​ចំអក​ឲ្យ​ពួក​អ្នក​នាំ​សារ​របស់​ព្រះ​ពិត+ ហើយ​មិន​ព្រម​ស្ដាប់​ប្រសាសន៍​របស់​លោក​ទេ។+ ពួក​គេ​ថែម​ទាំង​ប្រមាថ​មើល​ងាយ​ពួក​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​យេហូវ៉ា+ជា​ច្រើន​លើក​ច្រើន​សា រហូត​ដល់​លោក​ខឹង​នឹង​ពួក​គេ​ជា​ខ្លាំង។+ លោក​កែ​តម្រង់​ពួក​គេ​លែង​បាន​ហើយ។

  • នេហេមា ៩:២៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៦ ​«​ប៉ុន្តែ ពួក​គេ​បែរ​ជា​ឈប់​ស្ដាប់​បង្គាប់​លោក ហើយ​បះ​បោរ​ប្រឆាំង​នឹង​លោក​ទៅ​វិញ។+ ពួក​គេ​ថែម​ទាំង​បាន​បំពាន​ច្បាប់​របស់​លោក​ទៀត​ផង។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ពួក​គេ​បាន​សម្លាប់​ពួក​អ្នក​ប្រកាស​ទំនាយ​របស់​លោក គឺ​ជា​អ្នក​ដែល​បាន​ទៅ​ព្រមាន​ពួក​គេ​ឲ្យ​ត្រឡប់​មក​រក​លោក​វិញ។ ពួក​គេ​បាន​ប្រព្រឹត្ត​ដោយ​គ្មាន​ការ​គោរព​ចំពោះ​លោក​ទាល់​តែ​សោះ។+

  • នេហេមា ៩:៣០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣០ លោក​បាន​អត់​ធ្មត់​នឹង​ពួក​គេ+អស់​ជា​ច្រើន​ឆ្នាំ ហើយ​តែង​តែ​ព្រមាន​ពួក​គេ​តាម​រយៈ​ពួក​អ្នក​ប្រកាស​ទំនាយ​ដែល​លោក​បាន​ដឹក​នាំ​ដោយ​ឫទ្ធានុភាព​របស់​លោក។ ប៉ុន្តែ ពួក​គេ​មិន​ព្រម​ស្ដាប់​ឡើយ។ នៅ​ទី​បំផុត លោក​បាន​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​ប្រជា​ជាតិ​នា​នា។+

  • យេរេមា ២៥:៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣ ​«​អស់​រយៈ​ពេល​២៣​ឆ្នាំ​ហើយ តាំង​ពី​ឆ្នាំ​ទី​១៣​នៃ​រាជ្យ​យ៉ូសៀស+ជា​កូន​អេម៉ុន​ដែល​ជា​ស្ដេច​ស្រុក​យូដា រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​មក​កាន់​ខ្ញុំ ហើយ​ខ្ញុំ​បាន​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា​ម្ដង​ហើយ​ម្ដង​ទៀត តែ​អ្នក​រាល់​គ្នា​មិន​ព្រម​ស្ដាប់​ទេ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក