-
យេរេមា ២៥:៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៥ ពួកអ្នកប្រកាសទំនាយតែងនិយាយថា៖ ‹ឱអ្នករាល់គ្នាអើយ! សូមបែរចេញពីផ្លូវទុច្ចរិតនិងការប្រព្រឹត្តអាក្រក់របស់ខ្លួនទៅ។+ យ៉ាងនោះ អ្នករាល់គ្នានឹងរស់នៅយូរអង្វែងក្នុងស្រុកដែលព្រះយេហូវ៉ាបានប្រគល់ឲ្យអ្នករាល់គ្នានិងបុព្វបុរសអ្នករាល់គ្នាតាំងពីយូរយារមកហើយ។
-
-
អេសេគាល ១៨:៣០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣០ «ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតបានប្រកាសថា៖ ‹ហេតុនេះ ឱពូជពង្សអ៊ីស្រាអែលអើយ! ខ្ញុំនឹងវិនិច្ឆ័យទោសគ្រប់គ្នាស្របទៅតាមការប្រព្រឹត្តរបស់ខ្លួន។+ ដូច្នេះ ចូរបែរចេញពីផ្លូវទុច្ចរិតទៅ ហើយឈប់ប្រព្រឹត្តអំពើខុសឆ្គងទៀត ដើម្បីកុំឲ្យអំពើទាំងនោះទៅជាឧបសគ្គដែលនាំឲ្យអ្នករាល់គ្នាមានទោស។
-
-
ហូសេ ១៤:១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៤ «ឱអ៊ីស្រាអែលអើយ! ចូរត្រឡប់មករកព្រះយេហូវ៉ាជាព្រះរបស់អ្នកវិញ+
ព្រោះអ្នកបានដួលដោយសារតែកំហុសឆ្គងរបស់ខ្លួន។
-