-
យេរេមា ៤៤:១២-១៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១២ ខ្ញុំនឹងចាប់ពួកយូដាដែលនៅសេសសល់ ជាអ្នកដែលបានតាំងចិត្តទៅស្រុកអេហ្ស៊ីប+ ហើយពួកគេនឹងវិនាសនៅក្នុងស្រុកនោះ។ ពួកគេនឹងស្លាប់ដោយដាវ និងការអត់ឃ្លាន គឺចាប់ពីពួកអ្នកតូចបំផុតរហូតដល់អ្នកធំបំផុត។ ពួកគេនឹងត្រូវបណ្ដាសា រងការជេរប្រមាថ និងការមាក់ងាយ ហើយមនុស្សឯទៀតនឹងភ័យតក់ស្លុតពេលឮអំពីពួកគេ។+ ១៣ ខ្ញុំនឹងដាក់ទោសពួកអ្នកដែលរស់នៅក្នុងស្រុកអេហ្ស៊ីប ដូចខ្ញុំបានដាក់ទោសអ្នកក្រុងយេរូសាឡិមដែរ គឺឲ្យពួកគេស្លាប់ដោយដាវ ការអត់ឃ្លាន និងរោគរាតត្បាត។+ ១៤ ម្ល៉ោះហើយ ពួកយូដាដែលនៅសេសសល់ និងដែលបានទៅរស់នៅក្នុងស្រុកអេហ្ស៊ីប ពួកគេនឹងមិនរួចជីវិតទេ។ ទោះជាពួកគេចង់ត្រឡប់មករស់នៅក្នុងស្រុកយូដាវិញក្ដី ក៏ពួកគេមិនអាចត្រឡប់មកវិញបានដែរ លើកលែងតែមនុស្សមួយចំនួនតូចប៉ុណ្ណោះ›»។
-
-
យេរេមា ៤៤:២៧, ២៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៧ ឥឡូវខ្ញុំកំពុងពិនិត្យមើលពួកគេដើម្បីនាំសេចក្ដីវេទនាមកលើពួកគេ មិនមែនជាសេចក្ដីល្អឡើយ។+ ពួកយូដាទាំងអស់ដែលរស់នៅក្នុងស្រុកអេហ្ស៊ីប នឹងត្រូវស្លាប់ដោយដាវ និងការអត់ឃ្លាន រហូតដល់ពួកគេវិនាសសាបសូន្យអស់។+ ២៨ មានតែមនុស្សមួយចំនួនតូចប៉ុណ្ណោះដែលនឹងរួចជីវិតពីដាវ ហើយពួកគេនឹងត្រឡប់ទៅស្រុកយូដាវិញ។+ ក្រោយនោះ ពួកយូដាដែលនៅសេសសល់ក្នុងស្រុកអេហ្ស៊ីប នឹងដឹងច្បាស់ថាពាក្យរបស់អ្នកណាក្លាយទៅជាការពិត តើជាពាក្យរបស់ខ្ញុំឬពាក្យរបស់ពួកគេ?»›»។
-