បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • អេសាយ ១៦:៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៦ យើង​បាន​ឮ​អំពី​អំណួត​របស់​ម៉ូអាប់+

      គឺ​គាត់​មាន​ចិត្ត​ក្រអឺត​ក្រទម ហើយ​គាត់​មាន​កំហឹង​ជា​ខ្លាំង+

      គាត់​ពូកែ​អួតអាង​ណាស់ តែ​សម្ដី​របស់​គាត់​ឥត​បាន​ការ​ទេ។

  • អេសាយ ២៥:១០, ១១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១០ ព្រោះ​ដៃ​ព្រះ​យេហូវ៉ា​នឹង​ការ​ពារ*ភ្នំ​នេះ។+

      ឯ​ស្រុក​ម៉ូអាប់​នឹង​ត្រូវ​ជាន់​ឈ្លី​នៅ​នឹង​កន្លែង+

      ដូច​ជា​គេ​ជាន់​ឈ្លី​ចំបើង​ក្នុង​គំនរ​លាមក​សត្វ។

      ១១ លោក​នឹង​ទះ​ស្រុក​នោះ​ដូច​ជា​អ្នក​ហែល​ទឹក ទះ​កាយ​ទឹក​ដូច្នោះ​ដែរ។

      លោក​នឹង​បំបាក់​អំណួត​របស់​ស្រុក​នោះ+ដោយ​ដៃ​ដ៏​ខ្លាំង​ពូកែ​របស់​លោក។

  • សេផានា ២:៩, ១០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៩ ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​និង​ជា​ព្រះ​នៃ​ប្រជា​ជាតិ​អ៊ីស្រាអែល​ប្រកាស​ថា​៖ ​«​ហេតុ​នេះ ដូច​ខ្ញុំ​មាន​ជីវិត​រស់​នៅ ខ្ញុំ​ស្បថ​ថា

      ស្រុក​ម៉ូអាប់​នឹង​ទៅ​ដូច​ជា​ក្រុង​សូដុម+

      ហើយ​ស្រុក​អាំម៉ូន​នឹង​ទៅ​ដូច​ជា​ក្រុង​កូម៉ូរ៉ា+

      ជា​កន្លែង​ដែល​មាន​តែ​គុម្ព​បន្លា​និង​រណ្ដៅ​អំបិល គឺ​ជា​តំបន់​ស្ងាត់​ជ្រងំ​ជា​រៀង​រហូត។+

      ពួក​អ្នក​សេស​សល់​នៃ​រាស្ត្រ​របស់​ខ្ញុំ​នឹង​រឹប​អូស​យក​ទ្រព្យ​របស់​ពួក​គេ

      ហើយ​ពួក​អ្នក​សេស​សល់​នៃ​ប្រជា​ជាតិ​ខ្ញុំ​នឹង​ចាប់​យក​ទឹក​ដី​របស់​ពួក​គេ។

      ១០ នេះ​ជា​លទ្ធផល​ដែល​ពួក​គេ​ត្រូវ​ទទួល ពី​ការ​អួតអាង​របស់​ខ្លួន+

      ព្រោះ​ពួក​គេ​បាន​ចំអក​មើល​ងាយ ហើយ​តម្កើង​ខ្លួន​ទាស់​នឹង​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក