-
បណ្ដាស្ដេចទី២ ៣:២៤, ២៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៤ ក៏ប៉ុន្តែ ពេលពួកម៉ូអាប់ចូលទៅក្នុងជំរំអ៊ីស្រាអែល ទ័ពអ៊ីស្រាអែលក៏ក្រោកឡើងវាយប្រហារពួកគេ ឲ្យបាក់ទ័ពខ្ចាត់ខ្ចាយអស់ទៅ។+ រួចមក ទ័ពអ៊ីស្រាអែលដេញតាមប្រហារពួកម៉ូអាប់ រហូតដល់ក្នុងស្រុករបស់ពួកគេ។ ២៥ ពួកអ៊ីស្រាអែលបានរំលំក្រុងនានា ហើយពួកគេម្នាក់ៗនាំគ្នាយកថ្មទៅចោលលើដីស្រែចម្ការល្អៗពេញទាំងអស់។ រួចពួកគេចាក់លុបប្រភពទឹកទាំងប៉ុន្មាន+ ព្រមទាំងកាប់រំលំដើមឈើល្អៗផងដែរ។+ នៅទីបំផុត មានតែក្រុងកៀហារ៉ាសែតទេ+ ដែលនៅសល់កំពែងព័ទ្ធជុំវិញ។ ប៉ុន្តែ ទ័ពខ្សែដង្ហក់បានឡោមព័ទ្ធ ហើយវាយប្រហារទៅលើក្រុងនោះ។
-