-
យេរេមា ៤៩:២២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២២ មើល! សត្រូវនឹងត្រដាងស្លាប
ហើរឡើងដូចជាឥន្ទ្រី ហើយចុះមកក្រុងបូសរ៉ាយ៉ាងលឿន។+
នៅគ្រានោះ ទ័ពខ្លាំងពូកែរបស់អេដំនឹងភ័យញាប់ញ័រ
ដូចជាស្ត្រីហៀបនឹងសម្រាលកូន»។
-
-
បទទំនួញ ៤:១៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៩ ពួកអ្នកដែលដេញតាមយើង ពួកគេលឿនជាងឥន្ទ្រីនៅលើមេឃទៅទៀត។+
ពួកគេប្រដេញយើងនៅតាមភ្នំ។ ពួកគេលបចាំសង្គ្រុបយើងនៅតំបន់ស្ងាត់ជ្រងំ។
-
-
ហាបាគុក ១:៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
សេះចម្បាំងរបស់ពួកគេបោលសម្រុកទៅមុខ
គឺបោលមកពីកន្លែងឆ្ងាយ។
ពួកគេចុះមកយ៉ាងលឿនដូចឥន្ទ្រីឆាបចំណី។+
-