បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • អេសាយ ២១:២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ២ ព្រះ​បាន​បើក​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ក្នុង​គំនិត​នូវ​ព្រឹត្តិការណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​ដូច​ត​ទៅ​៖

      ពួក​អ្នក​ក្បត់​កំពុង​ប្រព្រឹត្ត​អំពើ​ក្បត់​ហើយ

      ឯ​ពួក​អ្នក​បំផ្លាញ​ក៏​កំពុង​បំផ្លាញ​ដែរ។

      ឱ​អេឡាំ​អើយ ចូរ​ឡើង​ទៅ! ឱ​មេឌី​អើយ+ ចូរ​ឡោម​ព័ទ្ធ​ទៅ!

      ខ្ញុំ​នឹង​បំបាត់​នូវ​ការ​ឈឺ​ចាប់​ដែល​នាង*បាន​បង្ក​ឡើង។+

  • យេរេមា ៥១:១១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១១ ​«​ចូរ​ខាត់​ផ្លែ​ព្រួញ​ឲ្យ​ភ្លឺ​រលោង+ ហើយ​យក​ខែល​មក*

      ព្រះ​យេហូវ៉ា​បាន​ជំរុញ​ចិត្ត​បណ្ដា​ស្ដេច​ស្រុក​មេឌី​ឲ្យ​មក​ហើយ+

      ព្រោះ​លោក​មាន​បំណង​បំផ្លាញ​ក្រុង​បាប៊ីឡូន​ចោល។

      ព្រោះ​នេះ​ជា​ការ​សង​សឹក​របស់​ព្រះ​យេហូវ៉ា​ជា​ការ​សង​សឹក​ឲ្យ​វិហារ​របស់​លោក។

  • យេរេមា ៥១:២៧, ២៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៧ ​«​ចូរ​ដំឡើង​បង្គោល​សញ្ញា​មួយ​នៅ​ក្នុង​ស្រុក​នេះ។+

      ចូរ​ផ្លុំ​ស្នែង​នៅ​ក្នុង​ចំណោម​ប្រជា​ជាតិ​នា​នា។

      ចូរ​ចាត់​តាំង​ប្រជា​ជាតិ​ទាំង​នោះ​ឲ្យ​ទៅ​ទាស់​នឹង​នាង។

      ចូរ​កោះ​ហៅ​រាជាណាចក្រ​នា​នា​ឲ្យ​មក​ច្បាំង​នឹង​នាង គឺ​រាជាណាចក្រ​អារ៉ារ៉ាត+មីននី និង​អាសខិនណាស។+

      ចូរ​ជ្រើស​រើស​នាយ​ទាហាន​ម្នាក់​ឲ្យ​ប្រឆាំង​នឹង​នាង។

      ចូរ​ធ្វើ​ឲ្យ​ហ្វូង​សេះ​ឡើង​មក​ដូច​ជា​កណ្ដូប​ពពាក់​ពពូន។

      ២៨ ចូរ​ប្រមូល​ប្រជា​ជាតិ​នា​នា​ឲ្យ​មក​ទាស់​នឹង​នាង

      គឺ​បណ្ដា​ស្ដេច​ស្រុក​មេឌី+ ពួក​អភិបាល និង​ពួក​អ្នក​គ្រប់​គ្រង​ឯ​ទៀត

      ព្រម​ទាំង​ប្រជា​ជាតិ​ទាំង​អស់​ដែល​ពួក​គេ​កាន់​កាប់។

  • យេរេមា ៥១:៤៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៤៨ ពេល​នោះ មេឃ​និង​ផែនដី រួម​ទាំង​របស់​សព្វសារពើ​ដែល​នៅ​ក្នុង​នោះ

      នឹង​ស្រែក​ច្រៀង​ដោយ​អំណរ​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​ដល់​បាប៊ីឡូន+

      ព្រោះ​ពួក​អ្នក​បំផ្លាញ​នឹង​មក​ប្រហារ​នាង​ពី​ទិស​ខាង​ជើង​»។+ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។

  • ដានីយ៉ែល ៥:២៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៨ ​«​ពេរេស​មាន​ន័យ​ថា​ព្រះ​បាន​បំបែក​បំបាក់​រាជាណាចក្រ​លោក ហើយ​ប្រគល់​ឲ្យ​ពួក​មេឌី​និង​ពើស៊ី​»។+

  • ដានីយ៉ែល ៥:៣០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣០ នៅ​យប់​នោះ​ឯង បេលសាសារ​ជា​ស្ដេច​របស់​ពួក​ខាល់ដេ បាន​ត្រូវ​គេ​ធ្វើ​ឃាត។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក