បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ច្បាប់លេវី ២៦:៣២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣២ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ស្រុក​នោះ​ទៅ​ជា​ស្ងាត់​សូន្យ+ ហើយ​ពួក​សត្រូវ​ដែល​រស់​នៅ​ទី​នោះ​នឹង​សម្លឹង​មើល​ស្រុក​នោះ​ដោយ​នឹក​ហួស​ចិត្ត។+

  • ប្រវត្តិហេតុទី២ ៣៦:២០, ២១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២០ បន្ទាប់​មក គាត់​បាន​ចាប់​ពួក​អ្នក​ដែល​នៅ​រស់ យក​ទៅ​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​គាត់​និង​កូន​ចៅ​គាត់​នៅ​ស្រុក​បាប៊ីឡូន។+ ពួក​អ្នក​ទាំង​នោះ​បន្ត​ធ្វើ​ជា​ខ្ញុំ​បម្រើ​ពួក​គេ+ រហូត​ដល់​រាជាណាចក្រ​ពើស៊ី​ចាប់​ផ្ដើម​គ្រប់​គ្រង។+ ២១ នេះ​បាន​កើត​ឡើង​ស្រប​តាម​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​តាម​រយៈ​យេរេមា។+ ទឹក​ដី​បាន​ត្រូវ​ទុក​ចោល​រហូត​ដល់​គម្រប់​ពេល​ដែល​ទឹក​ដី​នោះ​មិន​បាន​សម្រាក+ គឺ​បាន​ត្រូវ​ទុក​ចោល​អស់​រយៈ​ពេល​៧០​ឆ្នាំ​គត់ ជា​រយៈ​ពេល​ដែល​ពួក​គេ​មិន​បាន​ធ្វើ​តាម​ច្បាប់​របស់​ព្រះ​ដោយ​ទុក​ឲ្យ​ដី​សម្រាក​ទេ។+

  • អេសាយ ៦:១១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១១ ឮ​ដូច្នេះ ខ្ញុំ​ក៏​សួរ​លោក​វិញ​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​អើយ! តើ​រហូត​ដល់​ពេល​ណា​ទៅ?​»។ លោក​ក៏​ឆ្លើយ​ថា​៖

      ​«​រហូត​ដល់​ក្រុង​ទាំង​ឡាយ​ខ្ទេច​ខ្ទី​ទៅ​ជា​គំនរ​បាក់​បែក គ្មាន​មនុស្ស​រស់​នៅ

      និង​ផ្ទះ​នា​នា​គ្មាន​អ្នក​ស្នាក់​អាស្រ័យ

      ហើយ​ស្រុក​នោះ​នឹង​ត្រូវ​បំផ្លិច​បំផ្លាញ​ចោល។+

  • យេរេមា ១០:២២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២២ សូម​ស្ដាប់! មាន​គេ​កំពុង​នាំ​ដំណឹង​មក! និង​មាន​សូរ​សន្ធឹក​ពី​ស្រុក​ខាង​ជើង+

      ដើម្បី​ធ្វើ​ឲ្យ​បណ្ដា​ក្រុង​ក្នុង​ស្រុក​យូដា​ទៅ​ជា​កន្លែង​ស្ងាត់​ជ្រងំ គឺ​ទៅ​ជា​លំនៅ​របស់​ឆ្កែ​ព្រៃ។+

  • អេសេគាល ៣៣:២៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៨ ខ្ញុំ​នឹង​បំផ្លាញ​ស្រុក​នោះ​ឲ្យ​ខ្ទេច​ខ្ទី​អស់+ ហើយ​ពួក​គេ​នឹង​លែង​មាន​អំណួត​ទៀត។ តំបន់​ភ្នំ​អ៊ីស្រាអែល នឹង​ទៅ​ជា​តំបន់​ស្ងាត់​ជ្រងំ+ ហើយ​គ្មាន​អ្នក​ណា​ដើរ​កាត់​ឡើយ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក