បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • អេសាយ ១៣:១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៣ សេចក្ដី​ប្រកាស​ទាស់​នឹង​ក្រុង​បាប៊ីឡូន+ ដែល​អេសាយ+ជា​កូន​អាម៉ុស​បាន​ឃើញ​ក្នុង​គំនិត មាន​ដូច​ត​ទៅ​៖

  • អេសាយ ១៣:២០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២០ ក្នុង​ស្រុក​នោះ​នឹង​គ្មាន​អ្នក​ណា​រស់​នៅ​ទៀត​ទេ

      ហើយ​គ្រប់​ជំនាន់​ត​រៀង​ទៅ នឹង​គ្មាន​នរណា​អាស្រ័យ​នៅ​ទី​នោះ​ឡើយ។+

      ពួក​អារ៉ាប់​នឹង​មិន​ដំឡើង​ត្រសាល​នៅ​ឯ​នោះ​ទេ

      ហើយ​ពួក​គង្វាល​ក៏​មិន​ឃ្វាល​ហ្វូង​សត្វ​នៅ​កន្លែង​នោះ​ដែរ។

  • អេសាយ ១៤:២៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៣ ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​ប្រកាស​ថា​៖ ​«​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ស្រុក​នោះ​ទៅ​ជា​លំនៅ​របស់​សត្វ​កាំប្រមា និង​ទៅ​ជា​តំបន់​វាល​ភក់ ហើយ​ខ្ញុំ​នឹង​បំផ្លាញ​ស្រុក​នោះ​ឲ្យ​សាប​សូន្យ​ទៅ​»។*+

  • យេរេមា ៥០:៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៣ ព្រោះ​ប្រជា​ជាតិ​មួយ​ពី​ទិស​ខាង​ជើង+ បាន​មក​ទាស់​នឹង​ស្រុក​បាប៊ីឡូន។

      ប្រជា​ជាតិ​នោះ​នឹង​ធ្វើ​ឲ្យ​ស្រុក​នោះ​ក្លាយ​ទៅ​ជា​កន្លែង​ដ៏​គួរ​ឲ្យ​រន្ធត់

      ហើយ​គ្មាន​អ្នក​ណា​រស់​នៅ​ទៀត​ឡើយ។

      ទាំង​មនុស្ស​ទាំង​សត្វ​បាន​រត់​ចេញ គឺ​ទាំង​អស់​បាន​ចេញ​ទៅ​បាត់​ហើយ​»។

  • យេរេមា ៥០:៣៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣៩ ហេតុ​នេះ សត្វ​ដែល​រស់​នៅ​តំបន់​ស្ងាត់​ជ្រងំ នឹង​រស់​នៅ​ជា​មួយ​សត្វ​ដែល​ចេះ​លូ

      ហើយ​ក្នុង​ស្រុក​នោះ​នឹង​ពេញ​ទៅ​ដោយ​សត្វ​អូទ្រីស។+

      គ្មាន​មនុស្ស​ណា​ម្នាក់​រស់​នៅ​ទី​នោះ​ទៀត​ទេ

      ហើយ​គ្រប់​ជំនាន់​ត​ទៅ​ក៏​គ្មាន​អ្នក​ណា​តាំង​លំនៅ​ក្នុង​ស្រុក​នោះ​ដែរ​»។+

  • យេរេមា ៥១:២៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៩ ផែនដី​នឹង​កក្រើក​ញាប់​ញ័រ

      ព្រោះ​អ្វី​ដែល​ព្រះ​យេហូវ៉ា​គិត​ចង់​ធ្វើ​ទៅ​លើ​ស្រុក​បាប៊ីឡូន​នឹង​សម្រេច​ជា​មិន​ខាន

      គឺ​ធ្វើ​ឲ្យ​ស្រុក​នោះ​ទៅ​ជា​កន្លែង​ដ៏​គួរ​ឲ្យ​ភ័យ​រន្ធត់​ហើយ​នឹង​គ្មាន​អ្នក​ណា​រស់​នៅ​ទី​នោះ​ទៀត។+

  • យេរេមា ៥១:៣៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣៧ ក្រុង​បាប៊ីឡូន​នឹង​ទៅ​ជា​គំនរ​បាក់​បែក+

      ហើយ​លែង​មាន​អ្នក​ណា​រស់​នៅ​ត​ទៅ​ទៀត។+

      ទី​នោះ​នឹង​ទៅ​ជា​លំនៅ​របស់​ឆ្កែ​ព្រៃ​វិញ។+

      អ្នក​ដែល​ឃើញ​ក្រុង​នោះ​នឹង​រន្ធត់​ចិត្ត​ជា​ខ្លាំង ហើយ​នឹក​ហួស​ចិត្ត​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​ដល់​ក្រុង​នោះ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក