បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ចម្រៀងសរសើរព្រះ ៥០:១៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៧ ព្រោះ​អ្នក​ស្អប់​ការ​ប្រៀន​ប្រដៅ*

      អ្នក​មិន​ព្រម​ស្ដាប់​សម្ដី​របស់​ខ្ញុំ​សោះ។+

  • អេសាយ ៤២:២៤, ២៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៤ តើ​នរណា​បាន​ប្រគល់​យ៉ាកុប​ទៅ​ឲ្យ​សត្រូវ​រឹប​អូស​ទ្រព្យ?

      តើ​នរណា​បាន​ប្រគល់​អ៊ីស្រាអែល​ដល់​ក្រុម​ចោរ​ប្លន់?

      គឺ​ព្រះ​យេហូវ៉ា ជា​ព្រះ​ដែល​យើង​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ទាស់​នឹង​លោក មែន​ទេ?

      នេះ​ដោយ​សារ​ពួក​គេ​មិន​ព្រម​ដើរ​តាម​ផ្លូវ​របស់​លោក

      ហើយ​ក៏​មិន​បាន​ធ្វើ​តាម​ច្បាប់*របស់​លោក​ដែរ។+

      ២៥ ដូច្នេះ ព្រះ​បញ្ចេញ​កំហឹង​ទៅ​លើ​អ៊ីស្រាអែល

      គឺ​សេចក្ដី​ក្រោធ​របស់​លោក បណ្ដាល​ឲ្យ​មាន​សង្គ្រាម​ដ៏​ធំ។+

      កំហឹង​របស់​លោក​បាន​បញ្ឆេះ​អ្វី​ៗ​ទាំង​អស់​ដែល​នៅ​ជុំវិញ​គាត់ តែ​គាត់​មិន​យក​ចិត្ត​ទុក​ដាក់​ទេ។+

      សេចក្ដី​ក្រោធ​របស់​លោក​ឆួល​ឡើង​ទាស់​នឹង​គាត់ តែ​គាត់​ឥត​អើពើ​ឡើយ។+

  • អេសេគាល ៣:៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៧ ចំណែក​ពូជ​ពង្ស​អ៊ីស្រាអែល​វិញ ពួក​គេ​នឹង​មិន​ព្រម​ស្ដាប់​អ្នក​ទេ ព្រោះ​ពួក​គេ​មិន​ចង់​ស្ដាប់​ខ្ញុំ​ឡើយ។+ ពួក​គេ​ទាំង​អស់​ជា​ពូជ​ពង្ស​ដែល​មាន​ចិត្ត​រឹង​ចចេស​និង​ក្បាល​រឹង​ណាស់។+

  • សេផានា ៣:២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ២ នាង​មិន​ស្ដាប់​បង្គាប់​អ្នក​ណា​សោះ+ ហើយ​ក៏​មិន​ព្រម​ទទួល​ការ​ប្រដៅ​តម្រង់​ដែរ។+

      នាង​មិន​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​ទេ+ ហើយ​ក៏​មិន​ចូល​ទៅ​ជិត​ព្រះ​របស់​នាង​ដែរ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក