-
បណ្ដាស្ដេចទី២ ២៥:១៣-១៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៣ ពួកខាល់ដេបានកាត់សសរស្ពាន់+និងរទេះទឹក+ដែលនៅវិហារព្រះយេហូវ៉ា ទៅជាបំណែកៗ រួមទាំងអាងធំ*ធ្វើពីស្ពាន់+ដែលនៅវិហារព្រះយេហូវ៉ា ហើយដឹកស្ពាន់ទាំងនោះទៅស្រុកបាប៊ីឡូន។+ ១៤ ពួកគេក៏យកធុងសម្រាប់ដាក់ផេះ ប៉ែល ប្រដាប់ពន្លត់ប្រឆេះចង្កៀង ពែង និងគ្រឿងស្ពាន់ទាំងអស់ ដែលប្រើក្នុងវិហារព្រះដែរ។ ១៥ មេអង្គរក្សបានយកប្រដាប់ដាក់រងើកភ្លើង ព្រមទាំងចានគោមដែលធ្វើពីមាស+និងប្រាក់សុទ្ធ+ផងដែរ។ ១៦ ឯសសរពីរ អាងធំ រទេះទឹក និងគ្រឿងស្ពាន់ឯទៀត ដែលសាឡូម៉ូនបានធ្វើសម្រាប់វិហារព្រះយេហូវ៉ា គ្មានអ្នកណាដឹងទម្ងន់ស្ពាន់ទាំងនោះទេ ព្រោះច្រើនក្រៃលែង។+
-