បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • បណ្ដាស្ដេចទី២ ១៧:១៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៣ តាម​រយៈ​ពួក​អ្នក​ប្រកាស​ទំនាយ​និង​ពួក​អ្នក​មើល​ធ្លុះ ព្រះ​យេហូវ៉ា​តែង​តែ​ព្រមាន​បណ្ដា​ជន​អ៊ីស្រាអែល​និង​បណ្ដា​ជន​យូដា+ថា​៖ ​«​ចូរ​លះ​ចោល​ផ្លូវ​អាក្រក់​របស់​អ្នក​រាល់​គ្នា​ទៅ+ ហើយ​ធ្វើ​តាម​បង្គាប់​និង​បញ្ញត្តិ​របស់​ខ្ញុំ គឺ​ច្បាប់​ទាំង​អស់​ដែល​ខ្ញុំ​បាន​ឲ្យ​ដល់​បុព្វ​បុរស​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​ច្បាប់​ដែល​ខ្ញុំ​ឲ្យ​ដល់​អ្នក​រាល់​គ្នា តាម​រយៈ​ពួក​អ្នក​ប្រកាស​ទំនាយ​ជា​អ្នក​បម្រើ​របស់​ខ្ញុំ​»។

  • ប្រវត្តិហេតុទី២ ៣៦:១៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៥ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បុព្វ​បុរស​របស់​ពួក​គេ តែង​តែ​ព្រមាន​ពួក​គេ​ម្ដង​ហើយ​ម្ដង​ទៀត តាម​រយៈ​ពួក​អ្នក​នាំ​សារ​របស់​លោក ពី​ព្រោះ​លោក​អាណិត​មេត្តា​ដល់​រាស្ត្រ​លោក ហើយ​គិត​ដល់​វិហារ​របស់​លោក។*

  • នេហេមា ៩:១៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៧ ពួក​គេ​មិន​ព្រម​ស្ដាប់​លោក​ទេ+ ហើយ​ក៏​មិន​នឹក​ឃើញ​នូវ​ការ​អស្ចារ្យ​ដែល​លោក​បាន​ធ្វើ​ដើម្បី​ពួក​គេ​ឡើយ។ ពួក​គេ​មាន​ចិត្ត​រឹង​ចចេស ហើយ​បាន​តែង​តាំង​មេ​ដឹក​នាំ​ម្នាក់​ឲ្យ​នាំ​មុខ​ពួក​គេ​ត្រឡប់​ទៅ​ធ្វើ​ជា​ខ្ញុំ​បម្រើ​នៅ​ស្រុក​អេហ្ស៊ីប​វិញ។+ ប៉ុន្តែ លោក​ជា​ព្រះ​ដែល​បម្រុង​តែ​នឹង​អភ័យ​ទោស​ឲ្យ​ពួក​គេ លោក​មាន​ចិត្ត​មេត្តា​ប្រោស​ប្រណី មិន​រហ័ស​ខឹង ហើយ​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ជា​បរិបូរ។+ លោក​មិន​បាន​បោះ​បង់​ពួក​គេ​ចោល​ឡើយ។+

  • នេហេមា ៩:៣០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣០ លោក​បាន​អត់​ធ្មត់​នឹង​ពួក​គេ+អស់​ជា​ច្រើន​ឆ្នាំ ហើយ​តែង​តែ​ព្រមាន​ពួក​គេ​តាម​រយៈ​ពួក​អ្នក​ប្រកាស​ទំនាយ​ដែល​លោក​បាន​ដឹក​នាំ​ដោយ​ឫទ្ធានុភាព​របស់​លោក។ ប៉ុន្តែ ពួក​គេ​មិន​ព្រម​ស្ដាប់​ឡើយ។ នៅ​ទី​បំផុត លោក​បាន​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​ប្រជា​ជាតិ​នា​នា។+

  • យេរេមា ២៥:៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៤ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ព្រះ​យេហូវ៉ា​ក៏​បាន​ចាត់​អ្នក​ប្រកាស​ទំនាយ​ទាំង​អស់​ដែល​ជា​អ្នក​បម្រើ​របស់​លោក​ឲ្យ​ទៅ​ឯ​អ្នក​រាល់​គ្នា​ជា​ច្រើន​លើក​ច្រើន​សា តែ​អ្នក​រាល់​គ្នា​មិន​បាន​ស្ដាប់​ទេ ហើយ​ក៏​មិន​ផ្ទៀង​ត្រចៀក​ដែរ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក