-
ការបំភ្លឺច្បាប់ ៤:១៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៩ ពេលអ្នករាល់គ្នាងើយមើលទៅលើមេឃ ឃើញដួងខែ ដួងអាទិត្យ និងផ្កាយទាំងឡាយ ពោលគឺអ្វីៗទាំងអស់នៅលើមេឃ* អ្នករាល់គ្នាមិនត្រូវបណ្ដោយចិត្តខ្លួនឲ្យក្រាបគោរពនិងបម្រើដល់អ្វីទាំងនោះទេ+ ព្រោះព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាបានបង្កើតអ្វីទាំងនោះសម្រាប់មនុស្សជាតិដែលនៅក្រោមមេឃ។
-
-
បណ្ដាស្ដេចទី២ ២១:៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣ គាត់បានសង់ទីខ្ពស់ពិសិដ្ឋនៅកន្លែងផ្សេងៗឡើងវិញ គឺជាទីខ្ពស់ដែលហេសេគាឪពុកគាត់បានបំផ្លាញចោល។+ គាត់ក៏បានសង់ទីបូជាសម្រាប់ព្រះបាល ហើយធ្វើបង្គោលឈើពិសិដ្ឋ*+ ដូចអាហាប់ជាស្ដេចស្រុកអ៊ីស្រាអែលបានធ្វើដែរ។+ គាត់ថែមទាំងបានក្រាបគោរពចំពោះផ្កាយទាំងប៉ុន្មាននៅលើមេឃទៀតផង។+
-