បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • យេរេមា ៥:៣១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣១ គឺ​ពួក​អ្នក​ប្រកាស​ទំនាយ​ប្រកាស​ពាក្យ​មិន​ពិត+

      ហើយ​ពួក​សង្ឃ​ប្រើ​អំណាច​ខ្លួន ត្រួត​ត្រា​លើ​អ្នក​ឯ​ទៀត។

      ចំណែក​រាស្ត្រ​របស់​ខ្ញុំ ពួក​គេ​ពេញ​ចិត្ត​នឹង​ការ​ទាំង​នោះ​ណាស់។+

      ប៉ុន្តែ ពេល​ដែល​ទី​បញ្ចប់​មក​ដល់ តើ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​អ្វី​ទៅ?​»។

  • យេរេមា ៦:១២-១៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១២ អ្នក​ឯ​ទៀត​នឹង​ដណ្ដើម​យក​ផ្ទះ​សម្បែង ស្រែ​ចម្ការ និង​ប្រពន្ធ​របស់​ពួក​គេ+

      ព្រោះ​ខ្ញុំ​នឹង​លើក​ដៃ​ទៅ​ទាស់​នឹង​ពួក​អ្នក​ស្រុក​នោះ​»។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា។

      ១៣ ​«​ចាប់​ពី​អ្នក​តូច​បំផុត​រហូត​ដល់​អ្នក​ធំ​បំផុត ពួក​គេ​ទាំង​អស់​សុទ្ធ​តែ​រក​ស៊ី​មិន​ទៀង​ត្រង់+

      ហើយ​ចាប់​ពី​ពួក​អ្នក​ប្រកាស​ទំនាយ​ទៅ​ដល់​ពួក​សង្ឃ​ពួក​គេ​សុទ្ធ​តែ​ជា​ជន​បោក​ប្រាស់។+

      ១៤ ពួក​គេ​ធ្វើ​ឲ្យ​របួស​រាស្ត្រ​ខ្ញុំ​ជា​សះ​តែ​បន្តិច​បន្តួច​ទេ ដោយ​និយាយ​ថា​៖

      ‹មាន​សន្តិភាព​ហើយ! មាន​សន្តិភាព​ហើយ!› តែ​តាម​ពិត​គ្មាន​ទាល់​តែ​សោះ។+

      ១៥ តើ​ពួក​គេ​អៀន​ខ្មាស​ចំពោះ​អំពើ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ឬ​ទេ?

      ពួក​គេ​គ្មាន​ការ​អៀន​ខ្មាស​ទាល់​តែ​សោះ!

      គឺ​ពួក​គេ​មិន​ទាំង​ដឹង​ថា​ការ​អៀន​ខ្មាស​ជា​អ្វី​ផង។+

      ហេតុ​នេះ ពួក​គេ​នឹង​ដួល​ក្នុង​ចំណោម​ពួក​អ្នក​ដែល​បាន​ដួល​រួច​ហើយ។

      ពេល​ខ្ញុំ​ដាក់​ទោស​ពួក​គេ ពួក​គេ​នឹង​ជំពប់​ដួល​ជា​មិន​ខាន​»។ នេះ​ជា​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា។

  • យេរេមា ២៧:៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៩ ​«​‹​«​‹ហេតុ​នេះ ចូរ​កុំ​ស្ដាប់​ពួក​អ្នក​ប្រកាស​ទំនាយ គ្រូ​ទាយ គ្រូ​ស្រាយ​សុបិន គ្រូ​វេទមន្ត និង​គ្រូ​ធ្មប់​ដែល​ប្រាប់​ថា​៖ ​«​អ្នក​រាល់​គ្នា​នឹង​មិន​ត្រូវ​បម្រើ​ស្ដេច​ស្រុក​បាប៊ីឡូន​ឡើយ​»។

  • បទទំនួញ ២:១៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៤ អ្វី​ដែល​អ្នក​ប្រកាស​ទំនាយ​ឃើញ​ក្នុង​គំនិត រួច​យក​មក​ប្រាប់​នាង​គឺ​សុទ្ធ​តែ​មិន​ពិត​និង​គ្មាន​ប្រយោជន៍+

      ហើយ​ពួក​គេ​មិន​បាន​ជួយ​ឲ្យ​នាង​ដឹង​អំពី​កំហុស​របស់​នាង​ដើម្បី​ឲ្យ​នាង​រួច​ខ្លួន​ពី​ការ​ចាប់​យក​ទៅ​ជា​ឈ្លើយ​ទេ+

      ប៉ុន្តែ ពួក​គេ​ចេះ​តែ​ប្រាប់​នាង​អំពី​រឿង​មិន​ពិត​និង​រឿង​បោក​ប្រាស់។+

  • អេសេគាល ២២:២៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៨ ប៉ុន្តែ ពួក​អ្នក​ប្រកាស​ទំនាយ​បាន​បិទ​បាំង​ការ​ប្រព្រឹត្ត​របស់​អ្នក​ទាំង​នោះ ប្រៀប​ដូច​ជា​គេ​យក​កំបោរ​ស​មក​បូក​ពី​លើ។ ពួក​គេ​មិន​បាន​ទទួល​ការ​បើក​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​គំនិត​ពី​ខ្ញុំ​ទេ ហើយ​ពួក​គេ​ចេះ​តែ​ទស្សន៍​ទាយ​បោក​បញ្ឆោត​បណ្ដា​ជន។+ ពួក​គេ​និយាយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​មាន​ប្រសាសន៍​ដូច្នេះ​»​ តែ​តាម​ការ​ពិត​ខ្ញុំ​យេហូវ៉ា ខ្ញុំ​មិន​បាន​មាន​ប្រសាសន៍​តាម​រយៈ​ពួក​គេ​ទេ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក