-
យេរេមា ៨:១៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៤ «ហេតុអ្វីក៏យើងអង្គុយស្ងៀមនៅទីនេះទៀត?
ចូរយើងនាំគ្នាចូលទៅបណ្ដាក្រុងដែលមានកំពែងរឹងមាំ+ហើយស្លាប់នៅទីនោះទៅ។
ព្រោះព្រះយេហូវ៉ាជាព្រះនៃយើងនឹងប្រហារយើងជាមិនខាន។
លោកនឹងឲ្យយើងផឹកទឹកដែលមានជាតិពុល+
ព្រោះយើងបានប្រព្រឹត្តអំពើខុសឆ្គងទាស់នឹងព្រះយេហូវ៉ាហើយ។
-
-
យេរេមា ២៣:១៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៥ ហេតុនេះ ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌មានប្រសាសន៍ទាស់នឹងពួកអ្នកប្រកាសទំនាយទាំងនោះថា៖
«មើល! ខ្ញុំនឹងធ្វើឲ្យពួកគេបរិភោគដើមល្វីង និងផឹកទឹកដែលមានជាតិពុល។+
ព្រោះពួកអ្នកប្រកាសទំនាយនៅក្រុងយេរូសាឡិម បាននាំឲ្យមានការក្បត់ជំនឿនៅទូទាំងស្រុក»។
-
-
បទទំនួញ ៣:១៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៥ លោកបានចម្អែតខ្ញុំដោយអ្វីៗដែលជូរចត់ ហើយឲ្យខ្ញុំផឹកពីដើមឈើល្វីងរហូតដល់ឆ្អែត។+
-