-
យេរេមា ៦:១៣, ១៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៣ «ចាប់ពីអ្នកតូចបំផុតរហូតដល់អ្នកធំបំផុត ពួកគេទាំងអស់សុទ្ធតែរកស៊ីមិនទៀងត្រង់+
ហើយចាប់ពីពួកអ្នកប្រកាសទំនាយទៅដល់ពួកសង្ឃពួកគេសុទ្ធតែជាជនបោកប្រាស់។+
១៤ ពួកគេធ្វើឲ្យរបួសរាស្ត្រខ្ញុំជាសះតែបន្តិចបន្តួចទេ ដោយនិយាយថា៖
‹មានសន្តិភាពហើយ! មានសន្តិភាពហើយ!› តែតាមពិតគ្មានទាល់តែសោះ។+
-
-
យេរេមា ២៣:១៦, ១៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៦ ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌មានប្រសាសន៍ថា៖
«ចូរកុំស្ដាប់ពាក្យដែលពួកអ្នកប្រកាសទំនាយបានប្រាប់អ្នករាល់គ្នាឡើយ។+
ពួកគេកំពុងបំភាន់អ្នករាល់គ្នាហើយ
ព្រោះពួកគេនិយាយតាមតែចិត្តនឹកឃើញប៉ុណ្ណោះ+
មិនមែនមកពីប្រសាសន៍របស់ព្រះយេហូវ៉ាទេ។+
១៧ ពួកគេនិយាយម្ដងហើយម្ដងទៀត ប្រាប់ពួកអ្នកដែលមិនគោរពខ្ញុំថា៖
‹ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «អ្នករាល់គ្នានឹងមានសេចក្ដីសុខសាន្ត»›។+
ពួកគេក៏និយាយប្រាប់ពួកអ្នកដែលធ្វើតាមចិត្តរឹងចចេសរបស់ខ្លួនថា៖
‹នឹងគ្មានសេចក្ដីវេទនាធ្លាក់មកលើអ្នករាល់គ្នាឡើយ›។+
-
-
យេរេមា ២៧:៨-១០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៨ «‹«‹ប្រសិនបើប្រជាជាតិឬរាជាណាចក្រណាមិនព្រមបម្រើនេប៊ូក្នេសាស្ដេចស្រុកបាប៊ីឡូន ហើយមិនព្រមចុះចូលនឹងគាត់ទេ* នោះខ្ញុំនឹងដាក់ទោសប្រជាជាតិនោះដោយដាវ+ ការអត់ឃ្លាន និងរោគរាតត្បាត។ ខ្ញុំនឹងបំផ្លាញពួកគេឲ្យសាបសូន្យអស់ដោយដៃរបស់ស្ដេចនោះ›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។
៩ «‹«‹ហេតុនេះ ចូរកុំស្ដាប់ពួកអ្នកប្រកាសទំនាយ គ្រូទាយ គ្រូស្រាយសុបិន គ្រូវេទមន្ត និងគ្រូធ្មប់ដែលប្រាប់ថា៖ «អ្នករាល់គ្នានឹងមិនត្រូវបម្រើស្ដេចស្រុកបាប៊ីឡូនឡើយ»។ ១០ ព្រោះពួកគេកំពុងប្រកាសទំនាយមិនពិតដល់អ្នករាល់គ្នាហើយ គឺធ្វើឲ្យអ្នករាល់គ្នាឃ្លាតចេញពីស្រុកខ្លួនទៅនៅស្រុកឆ្ងាយ។ ខ្ញុំនឹងធ្វើឲ្យអ្នករាល់គ្នាខ្ចាត់ខ្ចាយ ហើយអ្នករាល់គ្នានឹងវិនាសទៅ។
-