បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • បណ្ដាស្ដេចទី១ ៨:៣៣, ៣៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣៣ ​«​ពេល​បណ្ដា​ជន​អ៊ីស្រាអែល​ជា​រាស្ត្រ​លោក​ចាញ់​សត្រូវ ព្រោះ​ពួក​គេ​ចេះ​តែ​ធ្វើ​ខុស​នឹង​លោក+ ហើយ​បើ​ពួក​គេ​ត្រឡប់​មក​រក​លោក សរសើរ​តម្កើង​នាម​លោក+ ព្រម​ទាំង​អធិដ្ឋាន​សុំ​ក្ដី​មេត្តា​ពី​លោក​នៅ​វិហារ​នេះ+ ៣៤ សូម​លោក​ស្ដាប់​ពី​ស្ថាន​សួគ៌ ហើយ​អភ័យ​ទោស​ចំពោះ​អំពើ​ខុស​ឆ្គង​របស់​បណ្ដា​ជន​អ៊ីស្រាអែល​ជា​រាស្ត្រ​របស់​លោក​ផង ហើយ​សូម​លោក​នាំ​ពួក​គេ​ត្រឡប់​មក​ស្រុក​ដែល​លោក​បាន​ឲ្យ​ដល់​បុព្វ​បុរស​ពួក​គេ​វិញ។+

  • ចម្រៀងសរសើរព្រះ ១០៦:៤៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៤៥ ព្រោះ​តែ​យល់​ដល់​ពួក​គេ លោក​នឹក​ឃើញ​អំ​ពី​កិច្ច​ព្រម​ព្រៀង​របស់​លោក

      ហើយ​លោក​មាន​ចិត្ត​ក្ដួល​អាណិត*ពួក​គេ ដោយ​សារ​លោក​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ដែល​រក​ថ្លែង​ពុំ​បាន។*+

  • យេរេមា ៧:៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣ ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​និង​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​កែ​ខ្លួន​និង​កែ​ប្រែ​ការ​ប្រព្រឹត្ត​របស់​អ្នក​រាល់​គ្នា​ទៅ នោះ​ខ្ញុំ​នឹង​អនុញ្ញាត​ឲ្យ​អ្នក​រាល់​គ្នា​រស់​នៅ​កន្លែង​នេះ​ត​ទៅ​ទៀត។+

  • យេរេមា ២៦:៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣ ប្រហែល​ជា​ពួក​គេ​នឹង​ស្ដាប់ ហើយ​បែរ​ចេញ​ពី​ផ្លូវ​ទុច្ចរិត​របស់​ខ្លួន​ក៏​មិន​ដឹង។ បើ​ពួក​គេ​ធ្វើ​ដូច្នោះ​មែន នោះ​ខ្ញុំ​នឹង​ប្រែ​គំនិត​មិន​ធ្វើ​ឲ្យ​មាន​សេចក្ដី​វេទនា​ធ្លាក់​ទៅ​លើ​ពួក​គេ​ដោយ​សារ​តែ​អំពើ​អាក្រក់​របស់​ពួក​គេ​ឡើយ។+

  • អេសេគាល ១៨:២១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២១ ​«​‹ប៉ុន្តែ បើ​ជន​ទុច្ចរិត​កែ​ខ្លួន​ឈប់​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ទៀត ហើយ​កាន់​តាម​បញ្ញត្តិ​របស់​ខ្ញុំ ព្រម​ទាំង​ប្រព្រឹត្ត​អ្វី​ដែល​សុចរិត​និង​យុត្តិធម៌ នោះ​គាត់​នឹង​រស់​រាន​មាន​ជីវិត​ត​ទៅ​ទៀត។ គាត់​នឹង​មិន​ស្លាប់​ទេ។+

  • យ៉ូអែល ២:១៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៣ ចូរ​ហែក​ចិត្ត​ខ្លួន+ មិន​មែន​ហែក​សម្លៀក​បំពាក់​ទេ+

      ហើយ​ចូរ​វិល​មក​រក​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​វិញ

      ព្រោះ​លោក​ជា​ព្រះ​នៃ​សេចក្ដី​មេត្តា​ករុណា​និង​សេចក្ដី​អាណិត​អាសូរ​លោក​យឺត​នឹង​ខឹង+ ហើយ​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ជា​បរិបូរ+

      ហើយ​លោក​នឹង​គិត​អំពី​សេចក្ដី​វេទនា​នោះ​ឡើង​វិញ។

  • យ៉ូណាស ៣:៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៥ ឮ​ដូច្នេះ អ្នក​ក្រុង​នីនីវេ​ចាប់​ផ្ដើម​មាន​ជំនឿ​លើ​ព្រះ+ ហើយ​ប្រកាស​ឲ្យ​មាន​ការ​តម​អាហារ និង​ស្លៀក​បាវ ចាប់​ពី​អ្នក​តូច​បំផុត​រហូត​ដល់​អ្នក​ធំ​បំផុត។

  • យ៉ូណាស ៣:១០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១០ ពេល​ព្រះ​ពិត​ឃើញ​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ និង​ឃើញ​ពួក​គេ​ឈប់​ប្រព្រឹត្ត​អំពើ​អាក្រក់​ទៀត+ នោះ​លោក​ក៏​ប្ដូរ​គំនិត​មិន​បណ្ដាល​ឲ្យ​មាន​សេចក្ដី​វេទនា ធ្លាក់​ទៅ​លើ​ពួក​គេ​ដូច​ដែល​លោក​មាន​បំណង​នោះ​ទេ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក