-
អេសេគាល ១៦:១៥, ១៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៥ «‹ប៉ុន្តែ ដោយអាងថាខ្លួនស្រស់ស្អាត+និងមានកេរ្តិ៍ឈ្មោះល្បីល្បាញ+ អ្នកក៏តាំងប្រព្រឹត្តអំពើពេស្យាចារ។ អ្នកបានប្រព្រឹត្តអំពើនោះដោយឥតអៀនខ្មាសជាមួយនឹងពួកអ្នកដែលដើរឆ្លងកាត់។+ ទីបំផុត ភាពស្រស់ស្អាតរបស់អ្នកបានទៅជារបស់គេវិញ។ ១៦ អ្នកបានយកសម្លៀកបំពាក់ពណ៌ចម្រុះរបស់ខ្លួនទៅតុបតែងនៅទីខ្ពស់ៗ ជាកន្លែងដែលអ្នកបានប្រព្រឹត្តអំពើពេស្យាចារ។+ រឿងនោះមិនគួរមានឬកើតឡើងទាល់តែសោះ។
-