បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • បណ្ដាស្ដេចទី២ ២១:១៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៦ ម៉ាណាសេ​បាន​នាំ​ឲ្យ​បណ្ដា​ជន​យូដា​ប្រព្រឹត្ត​អំពើ​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត។ លើស​ពី​នោះ​ទៅ​ទៀត គាត់​ក៏​បាន​សម្លាប់​មនុស្ស​ដែល​គ្មាន​ទោស​យ៉ាង​ច្រើន​សន្ធឹក ដែល​ធ្វើ​ឲ្យ​ក្រុង​យេរូសាឡិម​ពេញ​ទៅ​ដោយ​ឈាម។+

  • អេសាយ ៥៩:៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៧ ជើង​ពួក​គេ​រត់​ទៅ​ប្រព្រឹត្ត​អំពើ​អាក្រក់

      ហើយ​ពួក​គេ​រហ័ស​កម្ចាយ​ឈាម​ជន​ស្លូត​ត្រង់។+

      គំនិត​ពួក​គេ​សុទ្ធ​តែ​អាក្រក់

      ហើយ​ផ្លូវ​របស់​ពួក​គេ​ក៏​ពេញ​ទៅ​ដោយ​ទុក្ខ​វេទនា​និង​ការ​វិនាស​អន្តរាយ។+

  • យេរេមា ២:៣៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣៤ សូម្បី​តែ​សំពត់​នាង ក៏​ប្រឡាក់​ដោយ​ឈាម​របស់​ជន​ក្រី​ក្រ​ស្លូត​ត្រង់។+

      ទោះ​ជា​ខ្ញុំ​មិន​បាន​ឃើញ​ពួក​គេ​គាស់​ចូល​ផ្ទះ​នាង​ក្ដី

      តែ​ខ្ញុំ​ឃើញ​សំពត់​របស់​នាង​ប្រឡាក់​សុទ្ធ​តែ​ឈាម​របស់​ពួក​គេ។+

  • បទទំនួញ ៤:១៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៣ នេះ​កើត​ឡើង​ដោយ​សារ​តែ​អំពើ​ខុស​ឆ្គង​របស់​ពួក​អ្នក​ប្រកាស​ទំនាយ​និង​កំហុស​របស់​ពួក​សង្ឃ+

      ដែល​បាន​សម្លាប់​មនុស្ស​សុចរិត​នៅ​ក្នុង​ក្រុង​នោះ។+

  • ម៉ាថាយ ២៣:៣៤, ៣៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣៤ ហេតុ​នេះ ខ្ញុំ​កំពុង​ចាត់​ពួក​អ្នក​ប្រកាស​ទំនាយ+ ពួក​អ្នក​ប្រាជ្ញ និង​ពួក​អ្នក​បង្រៀន​មក​ឯ​អ្នក​រាល់​គ្នា។+ អ្នក​នឹង​សម្លាប់​ពួក​គេ​ខ្លះ+ ហើយ​ព្យួរ​ពួក​គេ​ខ្លះ​លើ​បង្គោល​ឈើ ក៏​នឹង​វាយ​ពួក​គេ​ខ្លះ​ទៀត​ដោយ​រំពាត់​ខ្សែ​តី+នៅ​ក្នុង​សាលា​ប្រជុំ ព្រម​ទាំង​បៀត​បៀន​ពួក​គេ+ពី​ក្រុង​មួយ​ទៅ​ក្រុង​មួយ។ ៣៥ យ៉ាង​នេះ អ្នក​រាល់​គ្នា​នឹង​ត្រូវ​ទទួល​ទោស​ចំពោះ​ការ​សម្លាប់​មនុស្ស​សុចរិត​ទាំង​អស់​នៅ​ផែនដី តាំង​ពី​ការ​សម្លាប់​អេបិល​ដែល​ជា​មនុស្ស​សុចរិត+ រហូត​ដល់​សាការី​ជា​កូន​របស់​បារ៉ាគា ដែល​អ្នក​រាល់​គ្នា​បាន​សម្លាប់​នៅ​ខាង​មុខ​វិហារ​ជិត​ទី​បូជា។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក