បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • នេហេមា ៩:១៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៧ ពួក​គេ​មិន​ព្រម​ស្ដាប់​លោក​ទេ+ ហើយ​ក៏​មិន​នឹក​ឃើញ​នូវ​ការ​អស្ចារ្យ​ដែល​លោក​បាន​ធ្វើ​ដើម្បី​ពួក​គេ​ឡើយ។ ពួក​គេ​មាន​ចិត្ត​រឹង​ចចេស ហើយ​បាន​តែង​តាំង​មេ​ដឹក​នាំ​ម្នាក់​ឲ្យ​នាំ​មុខ​ពួក​គេ​ត្រឡប់​ទៅ​ធ្វើ​ជា​ខ្ញុំ​បម្រើ​នៅ​ស្រុក​អេហ្ស៊ីប​វិញ។+ ប៉ុន្តែ លោក​ជា​ព្រះ​ដែល​បម្រុង​តែ​នឹង​អភ័យ​ទោស​ឲ្យ​ពួក​គេ លោក​មាន​ចិត្ត​មេត្តា​ប្រោស​ប្រណី មិន​រហ័ស​ខឹង ហើយ​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ជា​បរិបូរ។+ លោក​មិន​បាន​បោះ​បង់​ពួក​គេ​ចោល​ឡើយ។+

  • នេហេមា ៩:២៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៩ លោក​បាន​ព្រមាន​ពួក​គេ​ឲ្យ​វិល​មក​ធ្វើ​តាម​ច្បាប់​របស់​លោក​វិញ ទោះ​ជា​យ៉ាង​នោះ​ក្ដី ពួក​គេ​បាន​ប្រព្រឹត្ត​ដោយ​ព្រហើន*ចំពោះ​លោក ហើយ​មិន​ព្រម​ស្ដាប់​តាម​សេចក្ដី​បង្គាប់​របស់​លោក​ទេ។+ បន្ថែម​ទៅ​ទៀត ពួក​គេ​បាន​ធ្វើ​ខុស​នឹង​បញ្ញត្តិ​របស់​លោក ជា​បញ្ញត្តិ​ដែល​ផ្ដល់​ជីវិត​ដល់​អស់​អ្នក​ដែល​ធ្វើ​តាម។+ ប៉ុន្តែ ពួក​គេ​មិន​បាន​អើពើ ហើយ​នៅ​តែ​រឹង​ចចេស​មិន​ព្រម​ស្ដាប់​លោក​ទេ។

  • សាការី ៧:១២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១២ ពួក​គេ​មាន​ចិត្ត​រឹង​ដូច​ពេជ្រ*+ មិន​ព្រម​ធ្វើ​តាម​ច្បាប់*និង​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌ ដែល​លោក​បាន​ប្រាប់​ដោយ​ឫទ្ធានុភាព​របស់​លោក​តាម​រយៈ​ពួក​អ្នក​ប្រកាស​ទំនាយ​នៅ​ជំនាន់​មុន​ទេ។+ ហេតុ​នេះ​ហើយ​បាន​ជា​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​បញ្ចេញ​កំហឹង​យ៉ាង​ខ្លាំង​»។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក