បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • បណ្ដាស្ដេចទី២ ២០:១៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៧ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ‹មើល! នឹង​មាន​គ្រា​មក​ដល់ ដែល​របស់​ទ្រព្យ​ទាំង​អស់​ក្នុង​វិមាន​អ្នក និង​របស់​របរ​ដែល​បុព្វបុរស​របស់​អ្នក​បាន​សន្សំ​ទុក​រហូត​មក​ដល់​សព្វ​ថ្ងៃ នឹង​ត្រូវ​ដឹក​ជញ្ជូន​យក​ទៅ​ស្រុក​បាប៊ីឡូន​ទាំង​អស់+ គ្មាន​នៅ​សេស​សល់​អ្វី​ឡើយ›។

  • បណ្ដាស្ដេចទី២ ២៤:១១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១១ ក្រោយ​មក នេប៊ូក្នេសា​ជា​ស្ដេច​ស្រុក​បាប៊ីឡូន​បាន​ទៅ​ក្រុង​យេរូសាឡិម កាល​ដែល​ពល​ទ័ព​របស់​គាត់​កំពុង​ឡោម​ព័ទ្ធ​ក្រុង​នោះ។

  • បណ្ដាស្ដេចទី២ ២៤:១៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៣ រួច​មក នេប៊ូក្នេសា​បាន​ប្រមូល​ទ្រព្យ​សម្បត្តិ​ទាំង​អស់​ពី​វិហារ​ព្រះ​យេហូវ៉ា​និង​វិមាន​ស្ដេច។+ គាត់​បាន​កាត់​គ្រឿង​មាស​ទាំង​អស់​ជា​បំណែក​ៗ គឺ​គ្រឿង​មាស​ដែល​សាឡូម៉ូន​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល​បាន​ធ្វើ​សម្រាប់​វិហារ​ព្រះ​យេហូវ៉ា។+ នេះ​បាន​កើត​ឡើង​ដូច​ព្រះ​យេហូវ៉ា​បាន​ប្រកាស​ទុក​ជា​មុន​មែន។

  • បណ្ដាស្ដេចទី២ ២៥:១៣-១៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៣ ពួក​ខាល់ដេ​បាន​កាត់​សសរ​ស្ពាន់+និង​រទេះ​ទឹក+ដែល​នៅ​វិហារ​ព្រះ​យេហូវ៉ា ទៅ​ជា​បំណែក​ៗ រួម​ទាំង​អាង​ធំ*ធ្វើ​ពី​ស្ពាន់+ដែល​នៅ​វិហារ​ព្រះ​យេហូវ៉ា ហើយ​ដឹក​ស្ពាន់​ទាំង​នោះ​ទៅ​ស្រុក​បាប៊ីឡូន។+ ១៤ ពួក​គេ​ក៏​យក​ធុង​សម្រាប់​ដាក់​ផេះ ប៉ែល ប្រដាប់​ពន្លត់​ប្រឆេះ​ចង្កៀង ពែង និង​គ្រឿង​ស្ពាន់​ទាំង​អស់ ដែល​ប្រើ​ក្នុង​វិហារ​ព្រះ​ដែរ។ ១៥ មេ​អង្គរក្ស​បាន​យក​ប្រដាប់​ដាក់​រងើក​ភ្លើង ព្រម​ទាំង​ចាន​គោម​ដែល​ធ្វើ​ពី​មាស+និង​ប្រាក់​សុទ្ធ+ផង​ដែរ។

  • បទទំនួញ ១:១០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១០ សត្រូវ​បាន​រឹប​យក​ទ្រព្យ​មាន​តម្លៃ​ទាំង​អស់​របស់​នាង។+

      នាង​បាន​ឃើញ​ប្រជា​ជាតិ​នា​នា​ចូល​ក្នុង​ទី​បរិសុទ្ធ​របស់​នាង+

      ពួក​គេ​ជា​អ្នក​ដែល​លោក​បាន​បង្គាប់​មិន​ឲ្យ​ចូល​ក្នុង​ចំណោម​រាស្ត្រ​របស់​លោក។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក