បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • បណ្ដាស្ដេចទី២ ២៥:៦, ៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៦ បន្ទាប់​មក ពួក​គេ​បាន​ចាប់​ស្ដេច​យូដា+ ហើយ​នាំ​គាត់​ទៅ​ជួប​ស្ដេច​ស្រុក​បាប៊ីឡូន​នៅ​ក្រុង​រីបឡា រួច​បាន​កាត់​ទោស​គាត់​នៅ​ទី​នោះ។ ៧ ពួក​គេ​បាន​សម្លាប់​កូន​ៗ​របស់​គាត់​នៅ​ចំពោះ​មុខ​គាត់។ បន្ទាប់​មក ស្ដេច​នេប៊ូក្នេសា​បាន​ចាក់​ភ្នែក​គាត់​ឲ្យ​ខ្វាក់ រួច​ដាក់​ខ្នោះ​ស្ពាន់ ហើយ​ក៏​នាំ​គាត់​ទៅ​ស្រុក​បាប៊ីឡូន។+

  • យេរេមា ៣៧:១៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៧ បន្ទាប់​មក ស្ដេច​សេដេគា​បាន​ចាត់​គេ​ឲ្យ​ទៅ​នាំ​យេរេមា​មក​ឯ​វិមាន​គាត់ ហើយ​សួរ​យេរេមា​ដោយ​សម្ងាត់+ថា​៖ ​«​តើ​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​អ្វី​ទេ?​»។ យេរេមា​ឆ្លើយ​ថា​៖ ​«​មាន!​»។ យេរេមា​បន្ត​ថា​៖ ​«​ស្ដេច​នឹង​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​បាប៊ីឡូន!​»។+

  • យេរេមា ៣៩:៥-៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៥ ប៉ុន្តែ ទ័ព​ខាល់ដេ​បាន​ដេញ​តាម​សេដេគា​និង​ទាហាន​របស់​គាត់ ហើយ​តាម​ទាន់​នៅ​ត្រង់​តំបន់​វាល​ទំនាប​ក្បែរ​ក្រុង​យេរីខូ។+ ទ័ព​ខាល់ដេ​បាន​ចាប់​សេដេគា ហើយ​នាំ​គាត់​ទៅ​ប្រគល់​ឲ្យ​នេប៊ូក្នេសា​ស្ដេច​ស្រុក​បាប៊ីឡូន​នៅ​ក្រុង​រីបឡា+ ក្នុង​ទឹក​ដី​ហាម៉ាត។+ នៅ​ទី​នោះ ស្ដេច​ស្រុក​បាប៊ីឡូន​បាន​កាត់​ទោស​សេដេគា។ ៦ នៅ​ក្រុង​រីបឡា ស្ដេច​ស្រុក​បាប៊ីឡូន​បាន​បញ្ជា​ឲ្យ​គេ​សម្លាប់​កូន​ប្រុស​ៗ​របស់​សេដេគា​នៅ​ចំពោះ​មុខ​គាត់។ បន្ថែម​ទៅ​ទៀត ស្ដេច​ស្រុក​បាប៊ីឡូន​ក៏​បញ្ជា​ឲ្យ​គេ​ប្រហារ​ពួក​អ្នក​ដែល​មាន​វង្ស​ត្រកូល​ខ្ពស់​ក្នុង​ស្រុក​យូដា​ដែរ។+ ៧ បន្ទាប់​មក ស្ដេច​ស្រុក​បាប៊ីឡូន​បាន​ចាក់​ភ្នែក​របស់​សេដេគា ហើយ​ដាក់​ច្រវាក់​ស្ពាន់ រួច​នាំ​គាត់​ទៅ​ស្រុក​បាប៊ីឡូន។+

  • យេរេមា ៥២:៩-១១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៩ បន្ទាប់​មក ពួក​គេ​បាន​ចាប់​ស្ដេច​ស្រុក​យូដា ហើយ​នាំ​គាត់​ទៅ​ជួប​ស្ដេច​ស្រុក​បាប៊ីឡូន​នៅ​ក្រុង​រីបឡា​ក្នុង​ទឹក​ដី​ហាម៉ាត រួច​បាន​កាត់​ទោស​គាត់​នៅ​ទី​នោះ។ ១០ ស្ដេច​ស្រុក​បាប៊ីឡូន​បាន​សម្លាប់​កូន​ៗ​របស់​សេដេគា​នៅ​ចំពោះ​មុខ​គាត់។ បន្ទាប់​មក ស្ដេច​នោះ​ក៏​បាន​សម្លាប់​ពួក​អ្នក​គ្រប់​គ្រង​ទាំង​អស់​ក្នុង​ស្រុក​យូដា​នៅ​ក្រុង​រីបឡា​ដែរ។ ១១ ក្រោយ​នោះ ស្ដេច​ស្រុក​បាប៊ីឡូន​បាន​ចាក់​ភ្នែក​សេដេគា​ឲ្យ​ខ្វាក់+ និង​ដាក់​ខ្នោះ​ស្ពាន់ ហើយ​នាំ​គាត់​ទៅ​ស្រុក​បាប៊ីឡូន រួច​ឃុំ​ឃាំង​គាត់​រហូត​ដល់​ថ្ងៃ​ស្លាប់។

  • អេសេគាល ១៧:២០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២០ ខ្ញុំ​នឹង​បោះ​សំណាញ់​របស់​ខ្ញុំ​ទៅ​លើ​គាត់ ហើយ​គាត់​នឹង​ជាប់​សំណាញ់​ខ្ញុំ។+ ខ្ញុំ​នឹង​នាំ​គាត់​ទៅ​ស្រុក​បាប៊ីឡូន ហើយ​កាត់​ទោស​គាត់​នៅ​ទី​នោះ ព្រោះ​គាត់​បាន​ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់​នឹង​ខ្ញុំ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក