បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ប្រវត្តិហេតុទី២ ៣៦:១៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៧ ហេតុ​នេះ ព្រះ​បាន​បណ្ដាល​ឲ្យ​ស្ដេច​នៃ​ពួក​ខាល់ដេ​លើក​ទ័ព​មក​ច្បាំង​នឹង​ពួក​គេ។+ ស្ដេច​នោះ​បាន​សម្លាប់​ពួក​យុវជន+ក្នុង​វិហារ+ដោយ​គ្មាន​មេត្តា ហើយ​ក៏​បាន​ប្រហារ​ពួក​ស្រី​ក្រមុំ មនុស្ស​ចាស់​ជរា និង​ពួក​អ្នក​ទន់​ខ្សោយ ដោយ​ឥត​ត្រា​ប្រណី​ដែរ។+ ព្រះ​បាន​ប្រគល់​ពួក​គេ​និង​អ្វី​ៗ​ទាំង​អស់​ទៅ​ក្នុង​កណ្ដាប់​ដៃ​ស្ដេច​នោះ។+

  • ប្រវត្តិហេតុទី២ ៣៦:១៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៩ គាត់​ក៏​បាន​ដុត​បំផ្លាញ​វិហារ​របស់​ព្រះ​ពិត+ និង​ប៉ម​រឹង​មាំ​ទាំង​អស់ ហើយ​រំលំ​កំពែង​ក្រុង​យេរូសាឡិម+ ព្រម​ទាំង​បំផ្លាញ​របស់​របរ​ដែល​មាន​តម្លៃ​ផង​ដែរ។+

  • យេរេមា ១៧:២៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៧ ​«​‹​«​ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​ស្ដាប់​បង្គាប់​ខ្ញុំ​ស្ដី​អំពី​ការ​រក្សា​ទុក​ថ្ងៃ​ឈប់​សម្រាក​ជា​ថ្ងៃ​បរិសុទ្ធ ហើយ​នៅ​តែ​ដឹក​ជញ្ជូន​ទំនិញ​ចូល​តាម​ខ្លោង​ទ្វារ​ក្រុង​យេរូសាឡិម​នៅ​ថ្ងៃ​ឈប់​សម្រាក​ទៀត នោះ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ខ្លោង​ទ្វារ​ក្រុង​និង​ប៉ម​រឹង​មាំ​ទាំង​ប៉ុន្មាន​ឆាប​ឆេះ​អស់+ ហើយ​គ្មាន​អ្នក​ណា​ពន្លត់​បាន​ឡើយ​»​›​»។+

  • យេរេមា ៣៤:២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២ ​«​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ប្រសាសន៍​ថា​៖ ‹ចូរ​ទៅ​ជួប​សេដេគា+ស្ដេច​ស្រុក​យូដា ហើយ​ប្រាប់​គាត់​ថា​៖ ​«​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ដូច​ត​ទៅ​៖ ‹មើល! ខ្ញុំ​កំពុង​ប្រគល់​ក្រុង​នេះ​ទៅ​ក្នុង​កណ្ដាប់​ដៃ​ស្ដេច​ស្រុក​បាប៊ីឡូន​ហើយ។ គាត់​នឹង​ដុត​បំផ្លាញ​ក្រុង​នេះ​ចោល។+

  • យេរេមា ៣៧:១០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១០ ទោះ​ជា​អ្នក​វាយ​ប្រហារ​ទ័ព​ខាល់ដេ​ដែល​មក​ច្បាំង​នឹង​អ្នក ហើយ​នៅ​សល់​តែ​ទាហាន​រង​របួស​ក៏​ដោយ ក៏​ពួក​គេ​នឹង​ក្រោក​ឡើង​ពី​ត្រសាល​ខ្លួន​មក​ដុត​បំផ្លាញ​ក្រុង​នេះ​ចោល​ដែរ​»​›​»។+

  • យេរេមា ៣៩:៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៨ គ្រា​នោះ ពួក​ខាល់ដេ​បាន​ដុត​បំផ្លាញ​វិមាន​ស្ដេច និង​ផ្ទះ​ទាំង​ប៉ុន្មាន​របស់​បណ្ដា​ជន។+ ពួក​គេ​ថែម​ទាំង​រំលំ​កំពែង​ក្រុង​យេរូសាឡិម​ផង​ដែរ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក