បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • អ្នកសម្រេចក្ដី ១០:១៣-១៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៣ តែ​អ្នក​រាល់​គ្នា​បែរ​ជា​ចាក​ចេញ​ពី​ខ្ញុំ ហើយ​ទៅ​បម្រើ​ព្រះ​ផ្សេង​ៗ។+ ហេតុ​នេះ ខ្ញុំ​នឹង​មិន​ជួយ​អ្នក​រាល់​គ្នា​ទៀត​ឡើយ។+ ១៤ ចូរ​ទៅ​សុំ​ជំនួយ​ពី​ព្រះ​ផ្សេង​ៗ​ដែល​អ្នក​រាល់​គ្នា​បាន​បែរ​ទៅ​គោរព​បូជា​ទៅ។+ ទុក​ឲ្យ​ព្រះ​ទាំង​នោះ​ជួយ​សង្គ្រោះ​ពេល​ដែល​អ្នក​រាល់​គ្នា​រង​ទុក្ខ​វេទនា​ចុះ​»។+ ១៥ ប៉ុន្តែ ជន​ជាតិ​អ៊ីស្រាអែល​និយាយ​ទៅ​ព្រះ​យេហូវ៉ា​ថា​៖ ​«​ពួក​យើង​ធ្វើ​ខុស​ហើយ។ សូម​លោក​ដាក់​ទោស​ពួក​យើង​តាម​ដែល​លោក​គិត​ថា​ល្អ​ចុះ។ សូម​ឲ្យ​តែ​លោក​មេត្តា​សង្គ្រោះ​ពួក​យើង​នៅ​ថ្ងៃ​នេះ​ប៉ុណ្ណោះ​»។

  • ចម្រៀងសរសើរព្រះ ៧៨:៣៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣៤ ប៉ុន្តែ រាល់​លើក​ដែល​ព្រះ​សម្លាប់​ពួក​គេ នោះ​ពួក​គេ​ក៏​តាំង​ស្វែង​រក​លោក+

      គឺ​ពួក​គេ​តែង​តែ​ត្រឡប់​មក​រក​លោក​វិញ។

  • ចម្រៀងសរសើរព្រះ ១០៦:៤៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៤៧ ឱ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង​អើយ សូម​មេត្តា​ជួយ​សង្គ្រោះ​យើង+

      ហើយ​ប្រមូល​យើង​ចេញ​ពី​ប្រជា​ជាតិ​នា​នា+

      ដើម្បី​ឲ្យ​យើង​អាច​សរសើរ​នាម​ដ៏​បរិសុទ្ធ​របស់​លោក

      ហើយ​លើក​តម្កើង​លោក​ដោយ​ចិត្ត​រីករាយ​ត្រេក​អរ។+

  • អេសាយ ២៦:១៦
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៦ ឱ​ព្រះ​យេហូវ៉ា​អើយ! ក្នុង​គ្រា​លំបាក ពួក​គេ​បាន​បែរ​មក​រក​លោក​វិញ

      ពេល​លោក​ប្រដៅ​តម្រង់​ពួក​គេ ពួក​គេ​បាន​អធិដ្ឋាន​ស្ងាត់​ៗ​យ៉ាង​អស់​ពី​ចិត្ត​ទៅ​លោក។+

  • ហូសេ ៥:១៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៥ ខ្ញុំ​នឹង​ត្រឡប់​ទៅ​កន្លែង​របស់​ខ្ញុំ​វិញ ហើយ​នៅ​ទី​នោះ​រហូត​ដល់​ពួក​គេ​ទទួល​ផល​ពី​ការ​ប្រព្រឹត្ត​របស់​ខ្លួន។

      រួច​ពួក​គេ​នឹង​ស្វែង​រក​សេចក្ដី​មេត្តា​ករុណា​ពី​ខ្ញុំ។+

      ពេល​ពួក​គេ​រង​ទុក្ខ​លំបាក ពួក​គេ​នឹង​ស្វះ​ស្វែង​រក​ខ្ញុំ​ជា​មិន​ខាន​»។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក