បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • យេរេមា ៣:៨, ៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៨ ម្ល៉ោះ​ហើយ ខ្ញុំ​ក៏​ឲ្យ​លិខិត​លែង​លះ​ដល់​អ៊ីស្រាអែល ហើយ​បណ្ដេញ​នាង​ចេញ+ ព្រោះ​នាង​បាន​ផិត​ក្បត់​ខ្ញុំ។+ ចំណែក​យូដា​ជា​ប្អូន​ស្រី​វិញ ទោះ​ជា​បាន​ឃើញ​បែប​នោះ​ក៏​ដោយ ក៏​នាង​មិន​បាន​ខ្លាច​រអា​ដែរ។ ផ្ទុយ​ទៅ​វិញ នាង​បែរ​ជា​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ដូច​ស្រី​ពេស្យា​ដែរ។+ ៩ នាង​មិន​គិត​ថា​អំពើ​ពេស្យាចារ​របស់​នាង​ជា​រឿង​ធ្ងន់​ធ្ងរ​ទេ ហើយ​នាង​បន្ត​ធ្វើ​ឲ្យ​ស្រុក​ទាំង​មូល​ទៅ​ជា​ស្មោក​គ្រោក ដោយ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ជា​មួយ​នឹង​ដុំ​ថ្ម​និង​ដើម​ឈើ។+

  • យេរេមា ៥:៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៧ តើ​ឲ្យ​ខ្ញុំ​អភ័យ​ទោស​ឲ្យ​អ្នក*ម្ដេច​នឹង​បាន​ទៅ?

      ព្រោះ​កូន​ចៅ​អ្នក​បាន​បោះ​បង់​ចោល​ខ្ញុំ​ហើយ

      ព្រម​ទាំង​ស្បថ​ដោយ​នូវ​ឈ្មោះ​ព្រះ​មិន​ពិត​ទៀត​ផង។+

      ខ្ញុំ​បាន​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​ពួក​គេ

      តែ​ពួក​គេ​នៅ​តែ​មិន​ស្កប់​ស្កល់ ហើយ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ដដែល។

      ពួក​គេ​តែង​តែ​ផ្ដុំ​គ្នា​នៅ​ផ្ទះ​របស់​ស្រី​ពេស្យា។

  • យេរេមា ១៣:២៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៧ គេ​នឹង​ឃើញ​អំពើ​ផិត​ក្បត់​របស់​អ្នក+ និង​សម្រែក​ត្រេក​ត្រអាល​របស់​អ្នក

      ព្រម​ទាំង​ឃើញ​អំពើ​ពេស្យាចារ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​របស់​អ្នក​ដែរ។

      នៅ​លើ​ទី​ទួល​នា​នា និង​នៅ​ឯ​វាល

      ខ្ញុំ​បាន​ឃើញ​ការ​ប្រព្រឹត្ត​ដ៏​គួរ​ឲ្យ​ខ្ពើម​ឆ្អើម​របស់​អ្នក។+

      ឱ​ក្រុង​យេរូសាឡិម​អើយ! អ្នក​នឹង​ត្រូវ​វេទនា​ហើយ!

      តើ​អ្នក​នៅ​តែ​ប្រព្រឹត្ត​ដោយ​ស្មោក​គ្រោក​ដល់​កាល​ណា​ទៀត?​»។+

  • អេសេគាល ២២:១១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១១ មាន​អ្នក​ខ្លះ​ប្រព្រឹត្ត​អំពើ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​ជា​មួយ​នឹង​ប្រពន្ធ​អ្នក​ជិត​ខាង​ខ្លួន+ អ្នក​ខ្លះ​ទៀត​ធ្វើ​ឲ្យ​កូន​ប្រសា​ស្រី​របស់​ខ្លួន​ស្មោក​គ្រោក​ដោយ​ប្រព្រឹត្ត​អំពើ​អាសអាភាស។+ អ្នក​ខ្លះ​រំលោភ​បង​ប្អូន​ស្រី​បង្កើត​របស់​ខ្លួន។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក