បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • អេសាយ ២៨:៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៧ ពួក​សង្ឃ​និង​ពួក​អ្នក​ប្រកាស​ទំនាយ​វង្វេង​វង្វាន់​ដោយ​ស្រា​ទំពាំង​បាយ​ជូរ

      គ្រឿង​ស្រវឹង​ធ្វើ​ឲ្យ​ពួក​គេ​ដើរ​ទ្រេត​ទ្រោត។

      ពួក​គេ​វង្វេង​វង្វាន់​ដោយ​សារ​ស្រា

      គឺ​ស្រា​ទំពាំង​បាយ​ជូរ​ធ្វើ​ឲ្យ​ពួក​គេ​វង្វេង​ស្មារតី

      ពួក​គេ​ដើរ​ទ្រេត​ទ្រោត​ដោយ​សារ​ស្រវឹង​ស្រា

      អ្វី​ដែល​ពួក​គេ​បាន​ឃើញ​ក្នុង​គំនិត​នាំ​ឲ្យ​ខ្លួន​គេ​វង្វេង

      ហើយ​ធ្វើ​ឲ្យ​ពួក​គេ​កាត់​ក្ដី​មិន​ត្រឹម​ត្រូវ។+

  • យេរេមា ៥:៣១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣១ គឺ​ពួក​អ្នក​ប្រកាស​ទំនាយ​ប្រកាស​ពាក្យ​មិន​ពិត+

      ហើយ​ពួក​សង្ឃ​ប្រើ​អំណាច​ខ្លួន ត្រួត​ត្រា​លើ​អ្នក​ឯ​ទៀត។

      ចំណែក​រាស្ត្រ​របស់​ខ្ញុំ ពួក​គេ​ពេញ​ចិត្ត​នឹង​ការ​ទាំង​នោះ​ណាស់។+

      ប៉ុន្តែ ពេល​ដែល​ទី​បញ្ចប់​មក​ដល់ តើ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​អ្វី​ទៅ?​»។

  • យេរេមា ៦:១៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១៣ ​«​ចាប់​ពី​អ្នក​តូច​បំផុត​រហូត​ដល់​អ្នក​ធំ​បំផុត ពួក​គេ​ទាំង​អស់​សុទ្ធ​តែ​រក​ស៊ី​មិន​ទៀង​ត្រង់+

      ហើយ​ចាប់​ពី​ពួក​អ្នក​ប្រកាស​ទំនាយ​ទៅ​ដល់​ពួក​សង្ឃ​ពួក​គេ​សុទ្ធ​តែ​ជា​ជន​បោក​ប្រាស់។+

  • អេសេគាល ២២:២៥
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៥ ពួក​អ្នក​ប្រកាស​ទំនាយ​ក្នុង​ក្រុង​នោះ​បាន​ឃុប​ឃិត​គ្នា+ ហើយ​ពួក​គេ​ប្រៀប​ដូច​ជា​តោ​គ្រហឹម​ហែក​ស៊ី​ចំណី។+ ពួក​គេ​ត្របាក់​លេប​បណ្ដា​ជន ហើយ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​និង​របស់​មាន​តម្លៃ ថែម​ទាំង​ធ្វើ​ឲ្យ​ស្ត្រី​ជា​ច្រើន​ទៅ​ជា​ស្ត្រី​មេម៉ាយ​ទៀត​ផង។

  • សេផានា ៣:៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៤ ពួក​អ្នក​ប្រកាស​ទំនាយ​ជា​មនុស្ស​គ្មាន​ការ​គោរព និង​មាន​ចិត្ត​ក្បត់។+

      ឯ​ពួក​សង្ឃ​របស់​នាង​វិញ ពួក​គេ​ធ្វើ​ឲ្យ​អ្វី​ដែល​បរិសុទ្ធ​ទៅ​ជា​ស្មោក​គ្រោក+

      ហើយ​ពួក​គេ​បំពាន​ច្បាប់។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក