-
យេរេមា ៥:១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៥ ចូរដើរតាមផ្លូវនានាក្នុងក្រុងយេរូសាឡិម ហើយមើលជុំវិញឲ្យបានហ្មត់ចត់
រួចរកមើលនៅទីធ្លាសាធារណៈ
បើអ្នកអាចរកឃើញបុគ្គលម្នាក់ដែលប្រព្រឹត្តដោយយុត្តិធម៌+
ជាអ្នកដែលព្យាយាមប្រព្រឹត្តស្មោះត្រង់ នោះខ្ញុំនឹងអភ័យទោសឲ្យក្រុងនេះ។
-
-
យេរេមា ៩:២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២ ឱបើខ្ញុំមានកន្លែងស្នាក់អាស្រ័យនៅតំបន់ស្ងាត់ជ្រងំ
នោះខ្ញុំនឹងចាកចេញពីជនរួមជាតិរបស់ខ្ញុំ ហើយទៅឲ្យឆ្ងាយពីពួកគេ
ព្រោះពួកគេសុទ្ធតែជាអ្នកផិតក្បត់+
និងជាក្រុមមនុស្សដែលមានកលឧបាយ។
-
-
ដានីយ៉ែល ៩:១១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១១ ជនជាតិអ៊ីស្រាអែលទាំងអស់បានបំពានច្បាប់របស់លោក ហើយមិនធ្វើតាមប្រសាសន៍របស់លោកឡើយ។ ហេតុនេះហើយបានជាព្រះពិតបណ្ដាលឲ្យយើងទទួលបណ្ដាសាពីការបំពានពាក្យសម្បថ ដែលបានត្រូវកត់ទុកក្នុងច្បាប់ម៉ូសេជាអ្នកបម្រើលោក។+ ព្រោះយើងបានប្រព្រឹត្តខុសឆ្គងទាស់នឹងលោកហើយ។
-