បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • យេរេមា ៥១:៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៧ ក្រុង​បាប៊ីឡូន​ប្រៀប​ដូច​ជា​ពែង​មាស​ក្នុង​ដៃ​ព្រះ​យេហូវ៉ា។

      នាង​ធ្វើ​ឲ្យ​មនុស្ស​ទាំង​ឡាយ​នៅ​ផែនដី​ស្រវឹង

      ព្រោះ​ប្រជា​ជាតិ​នា​នា​បាន​ផឹក​ស្រា​របស់​នាង។+

      ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​វង្វេង​វង្វាន់។+

  • បទទំនួញ ៤:២១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២១ ឱ​កូន​ស្រី​នៃ​អេដំ*+អើយ ចូរ​សប្បាយ​រីករាយ​ឡើង​នៅ​ក្នុង​ស្រុក​អ៊ូស​ជា​ស្រុក​ដែល​អ្នក​កំពុង​រស់​នៅ។

      ប៉ុន្តែ អ្នក​នឹង​ត្រូវ​ផឹក​ពី​ពែង​នោះ​ដែរ+ រួច​អ្នក​នឹង​ស្រវឹង ហើយ​អាក្រាត​កាយ។+

  • អេសេគាល ២៣:៣២-៣៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣២ ​«​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​មាន​ប្រសាសន៍​ថា​៖

      ‹នាង​នឹង​ផឹក​ពី​ពែង​របស់​បង​ស្រី​នាង ជា​ពែង​ធំ​ហើយ​ជ្រៅ+

      និង​ពេញ​ទៅ​ដោយ​ការ​មើល​ងាយ ដូច្នេះ​មនុស្ស​នឹង​ចំអក​មើល​ងាយ​នាង។+

      ៣៣ នាង​នឹង​ស្រវឹង​ជោក​ជាំ ហើយ​កើត​ទុក្ខ​ជា​ខ្លាំង

      ដោយ​សារ​តែ​ពែង​នៃ​សេចក្ដី​ភ័យ​រន្ធត់ និង​ការ​ហិន​វិនាស

      គឺ​ជា​ពែង​របស់​សាម៉ារី​ជា​បង​ស្រី​នាង។

      ៣៤ នាង​ត្រូវ​ផឹក​ពី​ពែង​នោះ​ឲ្យ​អស់+ ហើយ​អង្កៀម​អំបែង​ពែង​នោះ

      រួច​ហែក​ដោះ​ខ្លួន​ទៅ។

      ​«​ព្រោះ​ខ្ញុំ​ផ្ទាល់​បាន​ចេញ​វាចា​ហើយ​»។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត›។

  • ណាហ៊ុម ៣:៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    •  ៧ អស់​អ្នក​ដែល​ឃើញ​នាង​នឹង​រត់​ចេញ​ពី​នាង+ ទាំង​ពោល​ថា​៖

      ‹ក្រុង​នីនីវេ​បាន​ត្រូវ​បំផ្លាញ​ហើយ!

      តើ​មាន​អ្នក​ណា​អាណិត​អាសូរ​នាង​ទៅ?›។

      តើ​ខ្ញុំ​ស្វែង​រក​អ្នក​សម្រាល​ទុក្ខ​នាង​នៅ​ឯ​ណា?

  • ណាហ៊ុម ៣:១១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ១១ នាង​នឹង​ស្រវឹង​ស្រា+ ហើយ​រត់​ទៅ​លាក់​ខ្លួន

      រួច​រក​កន្លែង​ជ្រក​ដើម្បី​គេច​ពី​សត្រូវ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក