-
បណ្ដាស្ដេចទី២ ២២:១២, ១៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១២ ពេលនោះ ស្ដេចបានហៅហ៊ីលគីយ៉ាជាសម្ដេចសង្ឃ អាហាយខាម+ជាកូនសាផាន និងអាកបូរជាកូនមីកាយ៉ា សាផានជាលេខាធិការនិងអាសាយ៉ាជាអ្នកបម្រើ ឲ្យមកជួបគាត់ ហើយបង្គាប់ពួកគេថា៖ ១៣ «សូមអស់លោកទៅសួរព្រះយេហូវ៉ា តាងនាមខ្ញុំនិងបណ្ដាជនយូដាទាំងអស់ អំពីសេចក្ដីទាំងប៉ុន្មានក្នុងសៀវភៅដែលទើបតែរកឃើញនោះផង។ ព្រះយេហូវ៉ាច្បាស់ជាមានសេចក្ដីក្រោធជាខ្លាំងហើយ+ ព្រោះបុព្វបុរសរបស់យើងមិនបានធ្វើតាមបញ្ញត្តិទាំងប៉ុន្មានដែលបានត្រូវកត់ទុកក្នុងសៀវភៅនោះទេ»។
-
-
យេរេមា ៣៩:១៣, ១៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៣ ដូច្នេះ នេប៊ូសារ៉ាដានដែលជាមេលើពួកអង្គរក្សស្ដេច នេប៊ូសាសបាន់ដែលជាមេលើមន្ត្រីជាន់ខ្ពស់ និងណឺកាលសារីសឺដែលមានតំណែងជារ៉ាបម៉ាក* និងមន្ត្រីឯទៀតរបស់ស្ដេចស្រុកបាប៊ីឡូន បានចាត់គេ ១៤ ឲ្យទៅនាំយកយេរេមាពីទីធ្លាអ្នកយាម+ ហើយប្រគល់គាត់ទៅឲ្យកេដាលៀ+ជាកូនអាហាយខាម+ ដែលជាកូនសាផាន។+ រួចកេដាលៀក៏នាំយេរេមាទៅក្នុងផ្ទះគាត់ ហើយយេរេមាក៏រស់នៅក្នុងចំណោមបណ្ដាជន។
-
-
យេរេមា ៤០:៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៥ ពេលឃើញយេរេមានៅអែអង់ នេប៊ូសារ៉ាដានក៏និយាយថា៖ «ចូរត្រឡប់ទៅឯកេដាលៀ+ជាកូនអាហាយខាម+ដែលជាកូនសាផាន+ទៅ ហើយស្នាក់នៅជាមួយនឹងគាត់ក្នុងចំណោមបណ្ដាជនឯទៀតចុះ ព្រោះស្ដេចស្រុកបាប៊ីឡូនបានតែងតាំងគាត់ឲ្យគ្រប់គ្រងលើបណ្ដាក្រុងក្នុងស្រុកយូដា។ ប៉ុន្តែ បើអ្នកមិនចង់ទេ អ្នកអាចទៅរស់នៅកន្លែងណាក៏បានដែរ»។
រួចមក មេលើពួកអង្គរក្សស្ដេចបានឲ្យស្បៀងអាហារនិងអំណោយដល់យេរេមា ហើយឲ្យគាត់ទៅ។
-