បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ការបំភ្លឺច្បាប់ ៤:២៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៩ ​«​ប្រសិន​បើ​នៅ​ទី​នោះ អ្នក​រាល់​គ្នា​សួរ​រក​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា និង​ស្វែង​រក​លោក​យ៉ាង​អស់​ពី​កម្លាំង​កាយ​ចិត្ត+ នោះ​អ្នក​រាល់​គ្នា​នឹង​រក​លោក​ឃើញ​ជា​មិន​ខាន។+

  • ការបំភ្លឺច្បាប់ ៣០:១-៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣០ ​«​ពេល​ដែល​ពាក្យ​ទាំង​នេះ​កើត​ឡើង​ចំពោះ​អ្នក ពោល​គឺ​ពរ​និង​បណ្ដាសា​ដែល​ខ្ញុំ​បាន​ឲ្យ​អ្នក​រាល់​គ្នា​ជ្រើស​រើស​នៅ​ថ្ងៃ​នេះ+ ហើយ​អ្នក​រាល់​គ្នា​នឹក​ឃើញ​អ្វី​ទាំង​នេះ+ក្នុង​ចំណោម​ប្រជា​ជាតិ​នា​នា​ដែល​ព្រះ​យេហូវ៉ា​បណ្ដេញ​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​រស់​នៅ+ ២ រួច​អ្នក​រាល់​គ្នា​និង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​ត្រឡប់​មក​រក​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​វិញ+ ព្រម​ទាំង​ធ្វើ​តាម​បង្គាប់​ទាំង​អស់​របស់​លោក​ដោយ​អស់​ពី​កម្លាំង​កាយ​ចិត្ត ជា​បង្គាប់​ដែល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ+ ៣ នោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​នឹង​រំដោះ​អ្នក​រាល់​គ្នាពី​ការ​ជាប់​ជា​ឈ្លើយ។+ ព្រះ​យេហូវ៉ា​នឹង​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ចំពោះ​អ្នក​រាល់​គ្នា+ ហើយ​ថែម​ទាំង​ប្រមូល​អ្នក​រាល់​គ្នា​ពី​ស្រុក​ដែល​លោក​បាន​បណ្ដេញ​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​រស់​នៅ។+ ៤ ទោះ​បី​អ្នក​រាល់​គ្នា​ខ្ចាត់​ខ្ចាយ​ទៅ​ដល់​ជើង​មេឃ​ក្ដី ក៏​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​នឹង​ប្រមូល​អ្នក​រាល់​គ្នា​មក​វិញ​ដែរ។+

  • បណ្ដាស្ដេចទី១ ៨:៤៧, ៤៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៤៧ ក្រោយ​មក បើ​ពួក​គេ​ភ្ញាក់​ខ្លួន​នៅ​ក្នុង​ស្រុក​ដែល​ពួក​គេ​បាន​ត្រូវ​នាំ​យក​ទៅ​ធ្វើ​ជា​ឈ្លើយ+ ហើយ​ពួក​គេ​វិល​មក​រក​លោក​វិញ+ ថែម​ទាំង​អង្វរ​សុំ​សេចក្ដី​មេត្តា​ពី​លោក​នៅ​ក្នុង​ស្រុក​របស់​ពួក​អ្នក​ដែល​ចាប់​គេ+ ដោយ​និយាយ​ថា​៖ ‹យើង​បាន​ប្រព្រឹត្ត​ខុស​ឆ្គង​ហើយ យើង​ក៏​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​ដែរ›។+ ៤៨ បើ​ពួក​គេ​វិល​ត្រឡប់​មក​រក​លោក​វិញ​ដោយ​អស់​ពី​ចិត្ត+អស់​ពី​កម្លាំង* នៅ​ក្នុង​ស្រុក​របស់​ពួក​សត្រូវ​ដែល​បាន​ចាប់​ពួក​គេ​យក​ទៅ​ធ្វើ​ជា​ឈ្លើយ ហើយ​ពួក​គេ​អធិដ្ឋាន​ទៅ​លោក​ដោយ​បែរ​មក​ឯ​ស្រុក​ដែល​លោក​បាន​ឲ្យ​ដល់​បុព្វ​បុរស​របស់​ពួក​គេ ហើយ​ឆ្ពោះ​មក​ឯ​ក្រុង​ដែល​លោក​បាន​ជ្រើស​រើស ព្រម​ទាំង​តម្រង់​មក​វិហារ​ដែល​ខ្ញុំ​បាន​សាង​សង់​សម្រាប់​នាម​របស់​លោក+

  • យេរេមា ២៤:៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៧ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ពួក​គេ​មាន​ចិត្ត​ចង់​ស្គាល់​ខ្ញុំ​ជា​យេហូវ៉ា។+ ពួក​គេ​នឹង​ទៅ​ជា​រាស្ត្រ​របស់​ខ្ញុំ ហើយ​ខ្ញុំ​នឹង​ទៅ​ជា​ព្រះ​របស់​ពួក​គេ។+ ព្រោះ​ពួក​គេ​នឹង​ត្រឡប់​មក​រក​ខ្ញុំ​វិញ​ដោយ​ស្មោះ​អស់​ពី​ចិត្ត។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក