-
ចម្រៀងសរសើរព្រះ ១២៦:១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១២៦ ពួកយើងស្មានថាពួកយើងកំពុងយល់សប្ដិ
ពេលដែលព្រះយេហូវ៉ានាំពួកស៊ីយ៉ូនដែលជាប់ជាឈ្លើយឲ្យត្រឡប់មកវិញ។+
-
-
ហូសេ ៦:១១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១១ បន្ថែមទៅទៀត ឱយូដាអើយ! រដូវចម្រូតបានត្រូវកំណត់សម្រាប់អ្នកហើយ
គឺជាពេលខ្ញុំប្រមូលរាស្ត្រខ្ញុំដែលជាប់ជាឈ្លើយឲ្យត្រឡប់មកវិញ»។+
-
-
សេផានា ៣:២០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២០ នៅគ្រានោះ ខ្ញុំនឹងនាំអ្នករាល់គ្នាមក
នៅថ្ងៃនោះ ខ្ញុំនឹងប្រមូលអ្នករាល់គ្នាឲ្យមកជុំគ្នា
ព្រោះខ្ញុំនឹងធ្វើឲ្យអ្នករាល់គ្នាល្បីល្បាញនិងទទួលការសរសើរ+នៅក្នុងចំណោមប្រជាជាតិទាំងឡាយនៅផែនដី
គឺនៅពេលដែលខ្ញុំប្រមូលពួកអ្នកជាប់ជាឈ្លើយឲ្យត្រឡប់មកវិញនៅចំពោះមុខអ្នករាល់គ្នា»។ នេះជាប្រសាសន៍របស់ព្រះយេហូវ៉ា។+
-