-
បណ្ដាស្ដេចទី២ ១៧:១៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៣ តាមរយៈពួកអ្នកប្រកាសទំនាយនិងពួកអ្នកមើលធ្លុះ ព្រះយេហូវ៉ាតែងតែព្រមានបណ្ដាជនអ៊ីស្រាអែលនិងបណ្ដាជនយូដា+ថា៖ «ចូរលះចោលផ្លូវអាក្រក់របស់អ្នករាល់គ្នាទៅ+ ហើយធ្វើតាមបង្គាប់និងបញ្ញត្តិរបស់ខ្ញុំ គឺច្បាប់ទាំងអស់ដែលខ្ញុំបានឲ្យដល់បុព្វបុរសរបស់អ្នករាល់គ្នា ព្រមទាំងច្បាប់ដែលខ្ញុំឲ្យដល់អ្នករាល់គ្នា តាមរយៈពួកអ្នកប្រកាសទំនាយជាអ្នកបម្រើរបស់ខ្ញុំ»។
-
-
ប្រវត្តិហេតុទី២ ៣០:៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៦ បន្ទាប់មក ពួកអ្នកនាំសារបានយកសំបុត្ររបស់ស្ដេចនិងពួកអ្នកគ្រប់គ្រង ទៅប្រកាសទូទាំងស្រុកអ៊ីស្រាអែលនិងស្រុកយូដា។ ក្នុងសំបុត្រនោះ ស្ដេចបានបង្គាប់ថា៖ «ឱបណ្ដាជនអ៊ីស្រាអែលអើយ! ចូរត្រឡប់មករកព្រះយេហូវ៉ាជាព្រះរបស់អាប្រាហាំ អ៊ីសាក និងអ៊ីស្រាអែលវិញចុះ ដើម្បីឲ្យលោកត្រឡប់មករកពួកអ្នកដែលនៅសេសសល់ ដែលរួចផុតពីកណ្ដាប់ដៃរបស់បណ្ដាស្ដេចស្រុកអាស៊ីរី។+
-
-
ហូសេ ១៤:១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៤ «ឱអ៊ីស្រាអែលអើយ! ចូរត្រឡប់មករកព្រះយេហូវ៉ាជាព្រះរបស់អ្នកវិញ+
ព្រោះអ្នកបានដួលដោយសារតែកំហុសឆ្គងរបស់ខ្លួន។
-