-
ម៉ាថាយ ២៦:២៧, ២៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៧ លោកក៏បានយកពែងមួយ អរគុណព្រះ រួចឲ្យដល់ពួកគាត់ ដោយពោលថា៖ «ចូរអ្នកទាំងអស់គ្នាពិសាពីពែងនេះ+ ២៨ ព្រោះនេះជាតំណាងឈាមរបស់ខ្ញុំ+ ជា‹ឈាមសម្រាប់កិច្ចព្រមព្រៀង›។+ ឈាមនោះនឹងត្រូវបង្ហូរចេញសម្រាប់មនុស្សជាច្រើន+ ដើម្បីឲ្យពួកគេទទួលការអភ័យទោសចំពោះការខុសឆ្គងរបស់ខ្លួន។+
-
-
ហេប្រឺ ៨:៨-១២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៨ ព្រោះព្រះបន្ទោសបណ្ដាជន ពេលដែលលោកមានប្រសាសន៍ថា៖ «ព្រះយេហូវ៉ា*មានប្រសាសន៍ថា៖ ‹មើល! នឹងមានគ្រាមកដល់ ដែលខ្ញុំនឹងធ្វើកិច្ចព្រមព្រៀងថ្មីជាមួយនឹងពូជពង្សអ៊ីស្រាអែលនិងពូជពង្សយូដា។ ៩ កិច្ចព្រមព្រៀងថ្មីនោះ មិនមែនដូចកិច្ចព្រមព្រៀងដែលខ្ញុំបានធ្វើជាមួយនឹងបុព្វបុរសរបស់អ្នករាល់គ្នា នៅថ្ងៃដែលខ្ញុំកាន់ដៃពួកគេនាំចេញពីស្រុកអេហ្ស៊ីបមកនោះទេ+ ពីព្រោះពួកគេបានបំពានលើកិច្ចព្រមព្រៀងរបស់ខ្ញុំ។ ហេតុនេះ ខ្ញុំក៏ឈប់យកចិត្តទុកដាក់នឹងពួកគេទៀត›។ នេះជាប្រសាសន៍របស់ព្រះយេហូវ៉ា។*
១០ «ព្រះយេហូវ៉ា*មានប្រសាសន៍ថា៖ ‹ព្រោះនេះជាកិច្ចព្រមព្រៀងដែលខ្ញុំនឹងធ្វើជាមួយនឹងពូជពង្សអ៊ីស្រាអែល ក្រោយពីគ្រាទាំងនោះ។ ខ្ញុំនឹងដាក់ច្បាប់របស់ខ្ញុំនៅក្នុងគំនិតរបស់ពួកគេ ហើយខ្ញុំនឹងចារឹកច្បាប់ទាំងនោះក្នុងចិត្តរបស់ពួកគេ។+ ខ្ញុំនឹងធ្វើជាព្រះរបស់ពួកគេ ហើយពួកគេនឹងធ្វើជារាស្ដ្ររបស់ខ្ញុំ។+
១១ «‹ពួកគេនឹងឈប់បង្រៀនជនរួមជាតិ ឬបងប្អូនរបស់ពួកគេតទៅទៀតថា៖ «ចូរស្គាល់ព្រះយេហូវ៉ា!» ព្រោះពួកគេទាំងអស់គ្នានឹងស្គាល់ខ្ញុំ ចាប់ពីអ្នកតូចជាងគេ រហូតដល់អ្នកធំជាងគេបំផុត។ ១២ ព្រោះខ្ញុំនឹងអភ័យទោសចំពោះអំពើមិនសុចរិតរបស់ពួកគេ ហើយខ្ញុំនឹងមិននឹកចាំការខុសឆ្គងរបស់ពួកគេទៀតឡើយ›»។+
-